ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកាចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund

//s9.kh1.co/73/7310d3d85b32cbb8f858fc5fcaa8901cc419ed3a.jpg
សង្គម

 ២៤-កុម្ភៈ-២០២៤ ៣ល្ងាច · ២ ខែមុន

ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកា ចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund។

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូតូ (ROHTO) បន្តសហការណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិកា ចំនួន ១៦,០០០ដុល្លារ ជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា Cambodian Children’s Fund។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា នេះជាការបរិច្ចាគលើកទី២ ក្នុងការទ្រទ្រង់ដល់ថ្នាក់សិក្សារបស់ សិស្សានុសិស្សថ្នាក់ទី៧ ចំនួន១ថ្នាក់នៃឆ្នាំសិក្សា ២០២៤នេះ។ សកម្មភាពសប្បុរសធម៌នេះផងដែរមានគោលបំណង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្តល់អោយនូវការអប់រំប្រកបដោយគុណភាពជួនដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។

រូបភាព
រូបភាព

កម្មវិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២២ ខែ កុម្ភៈ ២០២៤ កន្លងទៅនៅសាលា ធូម័ររូអាខាដាមី Tomorrow Academy ។ កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូតូ (ខេមបូឌា) លោក Shunsuke Shinoda ដែលជានាយកប្រតិបត្តិក្រុមហ៊ុន លោក ចាប ឆៃហ៊ាង អនុប្រធានគ្រប់គ្រងទូទៅ និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីស្ថាបនិក និងនាយកប្រតិបត្តអង្គការមូលនិធិកុមារកម្ពុជា លោក ស្កុត និសិន​ និងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សដែលកំពុងសិក្សានៅទីនោះផងដែរ។

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា រ៉ូតូ ត្រូវបានបង្កើតឡើងនៅទីក្រុងអូសាកាប្រទេសជប៉ុននាឆ្នាំ ១៨៩៩ ដោយការចាប់ផ្តើមផលិត និងលក់ថ្នាំក្រពះ ពោះវៀន និងថ្នាំបន្តក់ភ្នែក ហើយឆ្នាំនេះជាខួបលើកទី ១២៤ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន រ៉ូតូ មានបុត្រសម្ព័ន្ធនៅក្រៅប្រទេសចំនួន ៤៦ និងកំពុងលក់ផលិតផលរបស់ខ្លួនលើទីផ្សារជាង ១០០ប្រទេសនៅលើពិភពលោក។

រូបភាព
រូបភាព

នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO)ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣​​ និងមា​នប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយះការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុនជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលជាច្រើនម៉ាកទៀតដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMIN, V.ROHTO COOL, V.ROHTO LYCEE V.ROHTO FOR KIDS និងមានផលិតផលថែរក្សាសម្រស់ជាច្រើនទៀតដូចជា ACNES, HADALABO, SUNPLAY, SCARZ, SELSUN, OXY, REMOS, MELANO CC, LIP​ ICE, DEEP HEAT។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0f/0f8f5a78df8f042331ba79f4be429c29aa1ea7ff.jpg

ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់ អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ

 ១៥-មីនា-២០២៤ 
 ៣ល្ងាច · មួយខែមុន
//s9.kh1.co/3e/3e0aebe14d41a2234dea9c41087f9ff7c2c6b186.jpg

ក្រុមហ៊ុន រ៉ូតូ (ROHTO) សហការណ៍ជាមួយអង្គការមូលនិធីកុមារកម្ពុជា Cambodia Children’s Fund រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគថវិការចំនួន១៦,០០០ដុល្លារ ជូនដល់កុមារ និងប្រជាជនក្រីក្រ!

 ០៤-ឧសភា-២០២៣ 
 ៣ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T