ហ្វេនចាស់ៗអស់ហេីយ នៅឡេីយ លី ម៉ារីណា កាន់តែចាស់ កាន់តែស្អាត

//s9.kh1.co/07/0780ff90e32b14024b3654563d4b09be9dd9fe5f.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមិនសរសើរ សម្រស់ លី ម៉ារីណា នៅតែខ្ញង់សាច់សខ្ចីទោះបីវ័យកាន់តែជ្រេទៅហើយ។

ភ្នំពេញ៖ ពិតណាស់ បើគិតមកទល់ពេលនេះ តារាសម្ដែងជើងចាស់ លី ម៉ារីណា បានប្រឡូកសិល្បៈ មិនតិចឆ្នាំទេ ប៉ុន្តែប្រជាប្រិយភាពរូបនាង នៅតែល្បីល្បាញខ្លាំងដដែល មិនចាញ់តារាស្រីដទៃប៉ុន្មានឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត បើងាកទៅចាប់អារម្មណ៍សម្រស់របស់នាងវិញ អាចនិយាយបានថា នៅតែស្រស់ស្អាតដដែល សាច់ចាំគ្មានផ្លាស់ប្តូរបន្តិចសោះ។ ជាពិសេស សូម្បីតែស្ទាយ៍លេងខ្លួន អ្នកនាង ក៏ហ្វេន នៅតែគិតថា ទាក់ទាញ បើអ្នកនាង ឈានចូលវ័យចំណាស់ក៏ដោយ។

ជាក់ស្ដែង ចំពោះសម្រស់របស់ អ្នកម្តាយកូន១ អ្នកនាង លី ម៉ារីណា នៅតែអាចនិយាយបានថា នៅតែខ្ញង់ស្អាត មិនចាញ់ កាលពីនាងនៅក្រមុំប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ អ្នកនាងបែរជា កាន់តែទាក់ទាញជាងមុនទៅទៀត អមជាមួយនឹងសាច់សខ្ចី ដូចបណ្តូលចេក គ្មានអ្នកណា ដែលថានាងអាយុចូល៤០ប្លាយឆ្នាំនោះទេ បើខ្ចីល្ហក់ម្លឹងៗ។

យ៉ាងណាមិញ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះ លី ម៉ារីណា ត្រូវបានមហាជនដែលជាអ្នកគាំទ្រ នាំគ្នាចូលចិត្ត និងចែករំលែក ដោយពោលពាក្យសរសើរអំពីសម្រស់ និងការលេងខ្លួនទាន់សម័យ ក្នុងវ័យ ៤០ប្លាយរបស់នាង ជាហូរហែរតែម្ដង៕  

សូមទស្សនារូបភាពខាងក្រោម៖

លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T