បាត់មុខយូរហើយ! ស្ងាត់ៗ ភរិយាម្ចាស់បទ«ចប់គ្នាបានទេ» វណ្ណា ពិសិដ្ឋ សម្រាលកូនមុននេះ

//s9.kh1.co/ad/ad33e93759b10a09a1593b1addfd4544b412fbcd.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ស្ងាត់លើវិថីសិល្បៈមែន តែអតីតតារាចម្រៀងលោក វណ្ណា ពិសិដ្ឋ បានកសាងគ្រួសារយ៉ាងមានសុភមង្គល ហើយមុននេះភរិយាលោកទើបសម្រាលកូនម្នា។

ភ្នំពេញ៖ បើរម្លឹកដល់បទចម្រៀងមនោសញ្ចេតនាដ៏ពេញនិយម «ចប់គ្នាបានទេ» ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំម្ចាស់បទលោក វណ្ណា ពិសិដ្ឋ។ ម្យ៉ាងវិញទៀត ទោះបច្ចុប្បន្នតារារូបនេះ មិនបានបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចមុនក្ដី ក៏នៅតែមានមហាជនជាច្រើន ចង់ឃើញ ចង់ដឹងពីជីវិតរស់នៅឯកជនលោកដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ច្រើនឆ្នាំកន្លងមកហើយ ដែលតារាចម្រៀងលោក វណ្ណា ពិសិដ្ឋ បានបាត់ខ្លួនពីវិស័យសិល្បៈ និងប្រើជីវិតរស់នៅយ៉ាងសាមញ្ញ ហើយពេលនេះលោកបានរៀបការ កសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។ ក្នុងនោះដែរ លោកបានដើរតួនាទីជាស្វាមីដ៏ល្អ មើលថែភរិយាបានយ៉ាងល្អ គួរឲ្យសរសើរ។

ជាក់ស្ដែង ក្រោយរៀបការអស់ជាច្រើនឆ្នាំ ថ្មីៗនេះលោក វណ្ណា ពិសិដ្ឋ បានធ្វើឲ្យមហាជន និងហ្វេនភ្ញាក់ផ្អើល រំភើបជំនួសលោកគ្រប់គ្នា ខណៈភរិយាតារារូបនេះ បានសម្រាលកូនដោយជោគជ័យ មានសុវត្ថិភាពទាំងម្ដាយកូនយ៉ាងដូច្នះ។ លើសពីនេះទៅទៀត ក្រោយអ្នកគាំទ្របានឃើញនឹងដឹងដំណឹងមានកូនរបស់តារាចម្រៀងរូបនេះ ពួកគេបានចូលទៅ comment ជួយអបអរគ្រប់ៗគ្នា៕

ប្រភពរូបភាព៖ Orienda Polyclinic and Maternity

សូមទស្សនារូបភាពខាងក្រោម៖

  លោក វណ្ណា ពិសិដ្ឋ
  លោក វណ្ណា ពិសិដ្ឋ
លោក វណ្ណា ពិសិដ្ឋ 
លោក វណ្ណា ពិសិដ្ឋ 
  លោក វណ្ណា ពិសិដ្ឋ និងភរិយា
  លោក វណ្ណា ពិសិដ្ឋ និងភរិយា
លោក វណ្ណា ពិសិដ្ឋ និងភរិយា
លោក វណ្ណា ពិសិដ្ឋ និងភរិយា
លោក វណ្ណា ពិសិដ្ឋ ជាមួយភរិយា និងកូន
លោក វណ្ណា ពិសិដ្ឋ ជាមួយភរិយា និងកូន
លោក វណ្ណា ពិសិដ្ឋ ជាមួយភរិយា និងកូន
លោក វណ្ណា ពិសិដ្ឋ ជាមួយភរិយា និងកូន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T