កំពត៖ អតីតបរវរកញ្ញា ដែលបានតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិត ក្នុងកម្មវិធី Miss Cosmos World កាលពីឆ្នាំ ២០១៨ កញ្ញា ហ្វាហ្វា បច្ចុប្បន្នឡើងប្រជាប្រិយភាពស្រឺតៗតែម្ដងមិនថា ការងារសម្ដែងឬថតស្ពតផ្សេងៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្ន ហ្វាហ្វា ជាតារាសម្ដែង និងតារាបង្ហាញម៉ូដយ៉ាងមានប្រជាប្រិយភាព ជាពិសេស មុខមាត់ និង រូបសម្រស់នាង ស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង។ ហើយមួយរយៈចុងក្រោយនេះ នាងក៏តែងតែទទួលថតសម្អាងការ ដោយការស្លៀកឈុតកូនក្រមុំ បែបប្រពៃណី ឬ រ៉ូបកូនក្រមុំនោះទេ គឺសុទ្ធសឹងតែលេចធ្លោជាខ្លាំង ។
ជាក់ស្ដែង ថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារារូបនេះទៅកែសម្ផស្សពង្រីកដើមទ្រូងឲ្យធំជាងមុន និងទទួលការចាប់អារម្មណ៍ពីសំណាកមហាជន និងអ្នកគាំទ្រជាច្រើនផងដែរ។ ជាពិសេស រូបភាពថ្មីដែល ហ្វាហ្វា ទើបតែបានបង្ហោះប៉ុន្មានម៉ោងនេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការស្លៀកឈុតពណ៌សបញ្ចេញរាងចង្កេះដ៏តូច និងដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់ អមនឹងទេសភាពមាត់ទឹកផងនោះ រឹតតែធ្វើឲ្យ ហ្វាហ្វា ទាក់ទាញថែមទៀត ៕
សូមទស្សនារូបភាពខាងក្រោម៖