ឈប់ធ្វើការស្ងាត់ៗមិនឲ្យគ្រួសារដឹង និងលក់អនឡាញរហូតដល់ក្លាយជាម្ចាស់ក្រុមហ៊ុនមួយ

//s9.kh1.co/f2/f276713c42dde7af2c0b3b6788f3f845cf093c5a.jpg
សង្គម

 ២២-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មិនយូរប៉ុន្មាន រយៈពេលពីរឆ្នាំបានកន្លងផុតទៅ អាជីវកម្មអនឡាញរបស់នាងទទួលជោគជ័យយ៉ាងខ្លាំង រហូតដល់មានប្រាក់ផ្គត់ផ្គង់គ្រួសារ

អូស្ត្រាលី៖ ស្ត្រីជនជាតិចិនម្នាក់ មកពីប្រទេសអូស្ត្រាលី អាយុ៣៥ឆ្នាំ បានក្លាយជាម្ចាស់ក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ Showpo ទាំងដែលដើមឡើយនាងគ្រាន់តែកូនអ្នកក្រីក្រប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង Jane Lu ផ្ទាល់បានឲ្យដឹងថា ឪពុកម្ដាយរបស់នាងជាជនអន្តោប្រវេសន៍មកពីប្រទេសចិន និងធ្វើការជាអ្នកបោសសម្អាតនៅទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី នៅពេលដែលនាងមានអាយុ៨ឆ្នាំ។ លុះពេលនាងធំឡើង នាងបានធ្វើការជាអ្នកគិតបញ្ជីប្រាក់ ដែលជាការងារក្ដីបំណងរបស់ឪពុកម្ដាយ តែអំឡុងពេលធ្វើការនាងមិនបានពេញចិត្តនូវការងារនេះទេ និងគិតថាមិនចង់ធ្វើការនេះអស់មួយជីវិតឡើយ។ ក្រោយមក មិត្តភក្ដិរបស់នាងក៏បានណែនាំចាប់ផ្ដើមអាជីវកម្មលក់សម្លៀកបំពាក់អនឡាន ដោយរួមសហការជាមួយ ដែលនាងសម្រេចចិត្តឈប់ពីការងារប្រចាំថ្ងៃ និងផ្ដោតលើការលក់វិញតែម្ដង។ ទន្ទឹមនឹងនេះដែរ នាងមិនបានប្រាប់ឲ្យឪពុកម្ដាយដឹងពីការឈប់ពីការងារឡើយ ដែលនាងតែងតែស្លៀកពាក់ និងកាន់កាបូបដោយគ្មានកុំព្យូទ័រយួរដៃចេញពីផ្ទះជារៀងរាល់ថ្ងៃ ដើម្បីលាក់បាំង។

មិនយូរប៉ុន្មាន រយៈពេលពីរឆ្នាំបានកន្លងផុតទៅ អាជីវកម្មអនឡាញរបស់នាងទទួលជោគជ័យយ៉ាងខ្លាំង រហូតដល់មានប្រាក់ផ្គត់ផ្គង់គ្រួសារ និងទិញរថយន្ដឲ្យឪពុកម្ដាយ ព្រមទាំងមានក្រុមហ៊ុនផ្ទាល់ខ្លួនក្នុងឆ្នាំ២០១០ ដែលធ្វើឲ្យឪពុកម្ដាយមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ផងដែរ។

យ៉ាងណាមិញ សព្វថ្ងៃនេះ នាងក្លាយជាស្ត្រីជំនួញជោគជ័យបំផុតម្នាក់ ដែលមានអ្នកតាមដាននៅលើបណ្ដាញសង្គមនានារាប់លាននាក់ឯណោះ៕

ប្រភព: Nypost

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T