អឺរ៉ុប៖ កីឡាករជើងចាស់របស់ Liverpool លោក Steve McManaman បានបញ្ចុះបញ្ចូលឲ្យក្លិប ចុះកុងត្រាយកកីឡាករ Ousmane Dembele មកពី Barcelona នៅរដូវក្ដៅខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កីឡាករវ័យ ២៤ឆ្នាំខាងលើ ទំនងជាគ្មានបំណងចង់បន្តកុងត្រាជាមួយ Barca ទៀតទេ ហើយទន្ទឹមនឹងនេះផងដែររូបគេក៏ត្រូវបានក្លិបផ្សេងៗចាប់អារម្មណ៍ចង់បានផងដែរដូចជា Juventus, Newcastle, និង Manchester United ជាដើម។

លោក McManaman បាននិយាយថា៖
ប្រសិនជាអាចចាំពេលដែល Dembele ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនសិន សឹម Liverpool ទាក់ទងយកគេមកក្រុមព្រោះថា Liverpool ក៏បានត្រៀមរៀបចំប្រាក់ឈ្នួលដែលសមរម្យសម្រាប់គេដែរ ហើយមួយវិញទៀតគេក៏ស្គាល់គ្នាផ្ទាល់ជាមួយលោក Jurgen Klopp ដែរ អ៊ីចឹងហើយនេះអាចជាភាពស្រួលសម្រាប់ក្លិបក្នុងការយកគេមករួមក្រុមឆាប់ៗ៕
ប្រភព៖ Sportskeeda