ដល់ក! អ្នកមាននៅចិនម្នាក់ ដកលុយរាល់លានពីធនាគារគ្មានសល់ ដោយសារខឹងរឿងមួយនេះ

//s9.kh1.co/63/63b4b46a92819bd11a2acca5338be44ae794274a.jpg
សង្គម

 ២២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជិះឡានទំនើបមួយគ្រឿងទៅដកប្រាក់ចំនួន៥លានយ័ន (ប្រមាណ៧៨២,០០០ដុល្លារអាមេរិក)

ចិន៖ បុរសម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងត្រូវបានគេស្គាល់ថា “Sunwear” បានជិះឡានទំនើបមួយគ្រឿងទៅដកប្រាក់ចំនួនលានយ័ន (ប្រមាណ៧៨២,០០០ដុល្លារអាមេរិក) ចេញពីធនាគារមួយកន្លែងក្នុងទីក្រុងសៀងហៃ និងឲ្យបុគ្គលិកអង្គុយពិនិត្យក្រដាសប្រាក់យ៉ាងច្បាស់លាស់អស់រយៈពេលជាង២ម៉ោងដាក់វ៉ាលីកាលពីថ្មីៗកន្លងទៅនេះ ក្រោយពីផ្ទុះកំហឹងទៅលើបុគ្គលិករបស់ធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកមានរូបនេះ បានធ្វើការចោទប្រកាន់ទៅលើបុគ្គលិករបស់ធនាគារថា មានអក្បកិរិយានៃការបម្រើសេវាកម្មអាក្រក់បំផុត ខណៈដែលគាត់មានប្រាក់រាប់លានដាក់ក្នុងធនាគារ។ ហើយបើតាមការអះអាងរបស់ខាងធនាគារវិញ បានបកស្រាយដែរថា ដើមហេតុនៃការផ្ទុះកំហឹង គឺដោយសារតែសន្ដិសុខបានស្នើសុំឲ្យគាត់ពាក់ម៉ាស់ការពារ អំឡុងពេលចូលក្នុងធនាគារប៉ុណ្ណោះ។

យ៉ាងណាមិញ បុរសជាអ្នកមាន មិនបានបញ្ជាក់ពីអាក្បកិរិយារបស់បុគ្គលិកយ៉ាងម៉េចឲ្យបានជាក់លាក់ ដែលធ្វើឲ្យគាត់ផ្ទុះកំហឹងឡើយ។ ហើយគាត់នឹងទៅដកប្រាក់រហូតទាល់តែអស់គ្មានសល់ចេញពីក្នុងធនាគារ និងយកទៅដាក់នៅធនាគារផ្សេងទៀតផងដែរ៕

ប្រភព: Mirror 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T