មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards - Khmerload

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards

https://s9.kh1.co/02/02419f1a50c13cd48c076f655a2070291ca0aeff.jpg
សង្គម
 22-Oct-2021 8am · a month ago

ក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុន​ឈានមុខគេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថលនៅ​កម្ពុជាកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុន​ឈានមុខគេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថលនៅ​កម្ពុជាកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ត្រូវបាន​ផ្ដល់​ជ័យ​លាភីជាGrand Globee Winner ដោយ​ស្ថាប័នអន្តរជាតិGlobee®Awards ដែល​ជាស្ថាប័ន​អន្តរជាតិ​ដ៏ល្បីឈ្មោះមួយក្នុងការផ្ដល់រង្វាន់និងចំណាត់ថ្នាក់ធុរកិច្ច​ដល់​ក្រុមហ៊ុនអាជីវកម្ម​នៅទូទាំងពិភព​លោក។នេះបើតាម​ការឲ្យដឹងរបស់​នាយកប្រតិបត្តិរបស់​ក្រុមហ៊ុនមិត្តហ្វូន។

លោកហ្វុងវ៉ាន់គឿងនាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូនបាន​មានប្រសាសន៍ថាក្រុមហ៊ុន​ត្រូវ​បាន​ទទួលស្គាល់​ និង​ផ្ដល់​ពានរង្វាន់​ជ័យលាភីGrand Globee Winners នៅក្នុង​កម្មវិធី​ប្រចាំឆ្នាំលើកទី៨នៃ​ការផ្ដល់​ពានរង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តហ្វូនស្ថិតក្នុងចំណោម​ក្រុមហ៊ុនចំនួន៥ដែល​មានឈ្មោះជាប់ជាជ័យលាភីGrand Globee Winners រួមមានក្រុមហ៊ុនViettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និងPan American Energy ។

https://s9.kh1.co/__image/w=650,h=650,q=100/a5/a50871ab41c2f5899f2d30a535234fac96e67cd1.png
មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣

ពានរង្វាន់ទាំងនេះផ្ដោត​ទៅលើ​វិស័យ​បច្ចេកវិទ្យាឌីជីថលក្នុងនោះ​រាប់បញ្ចូលទាំង​សេវាកម្ម​និងមាតិកា​ឌីជីថល​ ផងដែរ។ហើយ​ក្រុមហ៊ុនមិត្តហ្វូនត្រូវបាន​ទទួលស្គាល់​ដោយ​ផ្ដល់ជា​ពានរង្វាន់​មាសចំនួន៣សម្រាប់​សេវា​និង​មាតិកា​ឌីជីថលដូចជា៖

1.    CamID៖ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តនៅលើទូរសព្ទដៃដែលល្អបំផុត​ប្រចាំឆ្នាំ

2.    ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន(SIS)៖ឈ្នះពានរង្វាន់ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់ធុរកិច្ច​ដែល​ល្អ​បំផុត​ប្រចាំឆ្នាំ

3.    វីដេអូភាគ«មាគ៌ាព្រះធម៌» ៖ឈ្នះពានរង្វាន់មាតិកា​អប់រំនិងបណ្ដុះបណ្ដាល​ល្អបំផុត​ប្រចាំឆ្នាំ​ 

លោក ហ្វុង វ៉ាន់គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូនមានប្រសាសន៍​យ៉ាង​ដូច្នេះថា

«ពានរង្វាន់​ដ៏​ថ្លៃថ្លានេះបញ្ជាក់អំពីភាពឈានមុខគេ​ និង​ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមិត្តហ្វូននៅក្នុង​បេសកកម្ម​បង្កើត​សង្គមឌីជីថល​មួយ​នៅកម្ពុជា។» 

លោក​ ហ្វុង វ៉ាន់គឿង បន្ថែម​ទៀត​ថា

«យើងពិត​ជា​ដឹងគុណ​យ៉ាង​ខ្លាំងក្រៃលែង​ចំពោះ​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើងក៏ដូចជា​បុគ្គលិក​និយោជិតនិងដៃគូ​អាជីវកម្ម​របស់​យើងដែលបាន​ជួយ​ឲ្យ​យើង​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ។»

https://s9.kh1.co/__image/w=650,h=650,q=100/91/91d202c56769f0b5c34ffd94d09d6bdc11224ae8.jpg
ហ្វុង វ៉ាន់គឿង

​នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​មិត្តហ្វូន​ បាន​ឲ្យ​ដឹង​ថាសេវាកម្មនិងផលិតផល​ឌីជីថល​ដែល​បានទទួល​ពានរង្វាន់​មាស​ពីស្ថាប័នGlobee Awards រួមមានCamID,ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន(SIS)និង​វីដេអូភាគ«មាគ៌ាព្រះធម៌» ។

CamID គឺជា​ Appដែលមានមុខងារពិសេសៗ​ដ៏ពេញ​និយមបំផុត​ ដែល​អភិវឌ្ឍ​ដោយ​ មិត្តហ្វូននិង​ជា​វេទិកា​ឌីជីថល​ដែល​ផ្ដល់​ការ​កម្សាន្តដ៏សម្បូរបែបនិង​សេវាកម្មអនឡាញសំខាន់ៗដល់អ្នកប្រើប្រាស់ទូរសព្ទដៃ​គ្រប់​រូប។CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយសម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប-ក្នុង​នោះរាប់ទាំង​អ្នក​ប្រើប្រាស់ក្រៅ​ប្រព័ន្ធ-ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធីMyMetfone, Mocha App និង​Cinema Service នៅក្នុងAppនេះ​តែមួយ។

ប្រព័ន្ធ​គ្រប់គ្រងព័ត៌មាន​សាលារៀន(SIS)គឺជា​ឧបករណ៍​បច្ចេកវិទ្យាមួយដែល​ក្រុមហ៊ុន​មិត្តហ្វូន​បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំផងដែរដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន(SIS)ទៅកាន់សាលារៀនចំនួន៣០០០កន្លែងនៅទូទាំងប្រទេស។

«មាគ៌ាព្រះធម៌»គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនមិត្តហ្វូនក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជាក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អគុណតម្លៃនិងវិធីដែលព្រះពុទ្ធបានបង្រៀន។រឿង​និទាន​ទាំងឡាយនៅក្នុង​វីដេអូភាគ«មាគ៌ាព្រះធម៌» ផ្អែក​តាម​ប្រវត្តិរឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។» លោក​បាន​បន្ត​ថា​ «មាតិកាវីដេអូនេះ​ធ្វើ​ឲ្យ​ដំណើររឿងរបស់ព្រះពុទ្ធ​មាន​ជីវិតរស់រវើកឡើងវិញនិង​បំផុស​គោលគំនិតនៃការសាង​អំពើ​ល្អ​នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប។

គួរបញ្ជាក់ថាពាន​រង្វាន់Globee Awards ត្រូវបាន​ផ្ដល់​ជូន​នៅក្នុង​កម្មវិធីនិងការ​ប្រកួត​ប្រជែង​ចំនួន១១ប្រភេទរួមមានដូចជាthe CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee®International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards®and Security World Awards; the IT World Awards®; One Planet®American Best in Business Awards; the Globee®Employer Excellence Awards®; the Globee®Corporate Communications & Marketing World Awards; និងthe Women World Awards®. 

ជាការផ្ដល់​កិត្តិយស​ដល់​ស្ថាប័ន​ក្រុមហ៊ុន​គ្រប់​ប្រភេទ​និង​ទំហំ​ ព្រមទាំង​បុគ្គល​ដែល​នៅពីក្រោយ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ទាំងនោះកម្មវិធី​ពានរង្វាន់Globee Awards ទទួលស្គាល់ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​លេចធ្លោ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានាមកពីជុំវិញពិភពលោក៕

Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង

https://s9.kh1.co/98/9875fcaffaf216f57dc78a719a5b71396cf9b195.jpeg

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ

 30-Nov-2021 
 11am · 5 days ago
https://s9.kh1.co/61/617913ffca80bf09346f895e0355437c02609420.jpeg

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

 17-Nov-2021 
 1pm · 18 days ago