ដំណឹងល្អឆាប់ៗ? មិនត្រឹមទម្លាយមុខមាត់គូស្នេហ៍ឲ្យមហាជនស្គាល់ តារា២រូបនេះ លាតត្រដាងឲ្យកូនបានដឹងទៀត - Khmerload

ដំណឹងល្អឆាប់ៗ? មិនត្រឹមទម្លាយមុខមាត់គូស្នេហ៍ឲ្យមហាជនស្គាល់ តារា២រូបនេះ លាតត្រដាងឲ្យកូនបានដឹងទៀត

https://s9.kh1.co/75/757eac356b81a511751f72fcc4bd053e0ef068e3.jpg
តារា & កម្សាន្ដ
 21-Oct-2021 1pm · a month ago

ដំណឹងល្អឆាប់ៗ ទម្លាយមុខមាត់គូស្នេហ៍ មហាជនស្គាល់ហើយ ចុងក្រោយ តារា២រូបនេះ លាតត្រដាង ឲ្យកូនបានដឹងអនាគតលោកប៉ា

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រីប្រុសខ្មែរមិនតិចនាក់ទេ ដែលចំណងអាពាហ៍ពិពាហ៍ទី១ ទទួលបរាជ័យ សម្រេចចែកផ្លូវគ្នា ជាប់ឈ្មោះជាស្ត្រីមេម៉ាយ បុរសពោះម៉ាយ យ៉ាងណាក្តី តារាប្រុសស្រីមួយចំនួន ក៏បានទម្លាយពីមុខមាត់ គូស្នេហ៍ថ្មី បញ្ចេញមុខឲ្យមហាជនបានឃើញ គ្រប់ៗគ្នា ដែលរហូតអាចនិយាយបានថា នឹងក្លាយជា ដៃគូក្នុងចំណងស្នេហ៍លើកទី២ ផងដែរ។

ជាមួយគ្នានេះ តារាស្រីខ្មែរប៉ុន្មានដួងនេះ ត្រូវអ្នកប្រើបណ្តាញសង្គមជាច្រើន ធ្លាប់បានដឹងរួចមកហើយ ពីចំណងស្នេហ៍លើកទី២របស់ខ្លួន ដែលមើលទៅសុភមង្គលជាខ្លាំង ខណៈខាងគូស្នេហ៍ប្រុស ហាក់មិនខ្វាយខ្វល់ពីនាម ជាស្ត្រីមេម៉ាយ ធ្លាប់មានកូននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង រាល់ដង គេប្រទះឃើញ គូស្នេហ៍ទាំង២គ្នានេះ ស្និទស្នាលផ្អែមល្អែមជាមួយគ្នា ដូចគូស្នេហ៍ថ្មីថ្មោង ប៉ុន្តែ អ្នកគាំទ្រ មិនធ្លាប់ឃើញ កូនៗតារាស្រីទាំំងពីរដួងនេះ ថតរូបគ្រួសារ ឫរូបថតណាមួយ ជាមួយអនាគតលោកប៉ាថ្មីនោះឡើយ ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែ លេចវត្តមានអនាគតលោកប៉ា ក្នុងរូបថតគ្រួសារ របស់តារាប៉ុន្មានដួងនេះ រហូតធ្វើឲ្យ មហាជន ដាក់ការរំពឹងថា មិនយូរទេ គូស្នេហ៍ទាំងពីរគូនេះ ប្រាកដជា មានដំណឹងល្អឆាប់ៗមិនខាន។

យ៉ាងណាក្តី ហ្វេនៗតារាខ្មែរមិនតិចនាក់ទេ ដែលផ្ទុះការចាប់អារម្មណ៍ នឹង គូស្នេហ៍អ្នកម៉ាក់វ័យក្មេងទាំងពីរដួងនេះ មើលទៅ មិនត្រឹមតែជា សុភាពបុរសសង្ហាមួយមុខប៉ុណ្ណោះទេ ថែមទាំងជា បុរសស្មោះត្រង់ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាសម្តែង ភិន សុដាលីស

https://s9.kh1.co/__image/w=650,h=867,q=100/40/40bcfdcbeb01989add07fcd5d27b1e82bf8bd088.png
រូបភាព
https://s9.kh1.co/__image/w=650,h=607,q=100/8a/8a41875efab28ebad8e813cee92be0c1b657262b.png
រូបភាព
https://s9.kh1.co/__image/w=650,h=813,q=100/f9/f97a70fd5a39d2ceaf0685e9e4502601b8730ee5.png
រូបភាព
https://s9.kh1.co/__image/w=650,h=867,q=100/08/0824ec6a3201af6979204ee560ce1e6dc79e6c41.png
រូបភាព

២. ពិធីការិនី សុខ​ សោម៉ាវត្តី​

https://s9.kh1.co/__image/w=650,h=984,q=100/2a/2a8f225d4c882da3bc1e7b09527186dfd8fda7c8.png
រូបភាព
https://s9.kh1.co/__image/w=640,h=960,q=100/f1/f1064fe4967e8ea7684a656a145e0b0753145306.png
រូបភាព
https://s9.kh1.co/__image/w=650,h=433,q=100/f5/f5ce49e2a7363bc83e6f4f0816020e268bfa7dc6.jpg
រូបភាព
https://s9.kh1.co/__image/w=650,h=433,q=100/ef/ef3ef765ef0995bcc50622f64535bd13aeb4e8c1.jpg
រូបភាព
សុខ សោម៉ាវត្តីភិន សុដាលីស
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង