អបអរសាទរ ហ៊ឹម ស៊ីវន ទទួលបាន ចៅភ្លោះប្រុសស្រី មុខមាត់គួរឲ្យក្នាញ់

//s9.kh1.co/35/35c9cc0638d582243a2aabffec9212c37c36ab9b.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

អបអរសាទរ ពេលនេះ តារាចម្រៀងជើងចាស់ អ្នកគ្រូ ហ៊ឹម ស៊ីវន ទទួលបាន ចៅភ្លោះ ប្រុសមួយស្រីមួយ មុខមាត់ គួរឲ្យក្នាញ់

រាជធានីភ្នំពេញ ៖ ទោះជា តារាជើងចាស់ម្នាក់ ក៏ពិតមែន តែតារាចម្រៀងល្បីឈ្មោះ អ្នកគ្រូ ហ៊ឹម ស៊ីវន នៅតែទទួលការគាំទ្រ ការកោតសរសើរពីមហាជនខ្មែរជាខ្លាំង ជាសិល្បការិនីគម្រូជាខ្លាំង មិនធ្លាប់មានរឿងអាស្រូវល្បីឈ្មោះមិនល្អ សូម្បីតែម្តង ផ្ទុយទៅវិញ បែរជា ផ្ទុះការចាប់អារម្មណ៍ពីជីវិតរបស់អ្នកគ្រូ ពោរពេញដោយសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបានរៀបការរយៈពេល ៣ឆ្នាំហើយនោះ កូនស្រីអ្នកគ្រូ ក៏ទទួលបានចំណងដៃកូនភ្លោះ ប្រុសមួយស្រីមួយ ដែលថ្មីៗនេះ ទើបនឹងសម្រាល ជាមួយគ្នានេះ ទារក ទារិកា មើលទៅធំធាត់ សុខភាពល្អខ្លាំងណាស់ លើសពីនេះទៅទៀត ក៏មានមុខមាត់គួរឲ្យស្រលាញ់ ខ្នាញ់តែម្តង ខណៈទើបនឹងកើតក៏ដោយ។

ជាមួយគ្នានេះ ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តបាយ័ន លោក ជា វណ្ណារិទ្ធ បានបង្ហោះសារ និងរូបភាព ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ៖ 

អបអរសាទរ​ អ្នកបង​ ហ៊ឹម ស៊ីវន ដែលទទួលបានសមាជិកថ្មី​ ចៅភ្លោះ​ ប្រុសស្រីទាំងពីរ​ ដោយទទួលបានការយកចិត្តទុកដាក់និងតាមដានពិនិត្យពីលោកគ្រូ​ អ្នកគ្រូ​ នៅ​ Chetra Polyclinic & Julie Maternity, ជាពិសេសលោកគ្រូ​ Weygand Thaihoa៕

ជា វណ្ណារិទ្ធ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ហ៊ឺម ស៊ីវន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T