មានណាស់! បុរសចិនរូបនេះ យកមាសធ្វើគ្រាប់អង្ករ និងបោះចោលតាមសាធារណៈ ដើម្បីបញ្ឈប់បញ្ហាមួយនេះ

//s9.kh1.co/84/84d2abce8024b35497716963bb8708f38d5bc516.jpg
សង្គម

 ២០-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ចំណាយប្រាក់ប្រមាណ៣១,០០០ដុល្លារអាមេរិកទៅលើការច្នៃមាសចេញជាគ្រាប់អង្ករចំនួន៥០០ក្រាម

ចិន៖ វិចិត្រករម្នាក់មកពីទីក្រុងសៀងហៃ ប្រទេសចិន បានបង្កឲ្យមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធើណេតចិន ក្រោយពីគាត់បានបង្ហោះវីដេអូ ដែលយកមាសធ្វើជាគ្រាប់អង្ករ និងបោះចោលតាមទីសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក Yang Yexin បានចំណាយប្រាក់ចំនួន២០០,០០០យ័ន (ប្រមាណ៣១,០០០ដុល្លារអាមេរិក) ទៅលើការច្នៃមាសចេញជាគ្រាប់អង្ករចំនួន៥០០ក្រាម ដើម្បីជាផ្នែកមួយនៃការចូលរួមបញ្ឈប់ ការខ្ជះខ្ជាយអាហារនាពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យមហាជន ឃើញហើយនិងលើកឡើងថា វិធីសាស្ត្រនេះ ពិតជាខ្ជះខ្ជាយប្រាក់ឥតប្រយោជន៍ និងហេតុអ្វីបានជាមិនយកប្រាក់ទៅជួយឧបត្ថម្ភដល់តំបន់រងគ្រោះដោយគ្រោះធម្មជាតិ ឬកន្លែងខ្វះខាតផ្សេងៗទៀត។

យ៉ាងណាមិញ លោក Yang ផ្ទាល់បានចេញមុខបកស្រាយថា មនុស្សម្នាក់ៗពិតជាស្រលាញ់មាសណាស់ ហើយប្រសិនបើគាត់យកអាហារធម្មតាទៅបោះចោលតាមទីសាធារណៈ នោះគ្មាននរណាម្នាក់អើពើឡើយ។ ចំពោះការបោះចោលគ្រាប់អង្ករមាសចូលទៅក្នុងទន្លេ ឬសួនស្មៅ វាមិនបានគំរាមកំហែងដល់បរិស្ថានទេ ព្រោះមាសគឺជាផ្នែកមួយនៃដីផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T