គ្មានចំណាប់អារម្មណ៍ទេ! ក្លិប Juventus ថាលែងត្រូវការកីឡាករឆ្នើមរបស់ Man Utd រូបនេះហើយ

//s9.kh1.co/5b/5bbc005cee9640454ab169914409adbd594eff12.jpg
កីទ្បា

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Juventus ថាលែងត្រូវការ Pogba ឲ្យមកចូលរួមក្រុមហើយ។

អឺរ៉ុប៖ ក្លិប Juventus ត្រូវបានគេរាយការណ៍ថា លែងមានចំណាប់អារម្មណ៍ក្នុងការយកខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United មករួមក្រុមវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ជាការពិតណាស់ ការចរចារបន្តកុងត្រារបស់ Pogba ជាមួយ​ Man Utd គឺមិនទាន់មានលេចឮដំណឹងអ្វីទេ ហើយគេអាចនឹងក្លាយជាកីឡាករដែលគ្មានតម្លៃនៅពេលចប់រដូវកាលនេះផងដែរ។ ទន្ទឹមនឹងនេះផងដែរ ក្លិបធំៗមួយចំនួនកំពុងតែទាក់ទងចង់បានរូបគេផងដែរមាន​ដូចជា Barcelona និង Real Madrid ជាដើម។

បើយោងទៅតាមសារកាសែត ESPN បានចុះផ្សាយឲ្យដឹងថា Juventus គ្មានបំណងចង់បាន Pogba មកវិញទេ ព្រោះគេកំពុងតែតាមប្រមាញ់កីឡាករវ័យក្មេងរបស់ក្លិប Monaco កីឡាករ​​ Aurelien Tchouameni វិញ៕

កីឡាករ​ Aurelien Tchouameni
កីឡាករ​ Aurelien Tchouameni

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T