អង់គ្លេស៖ លោក Jamie Carragher ទទូចឲ្យក្រុម Manchester United ប្រញាប់រកអ្នកចាត់ការក្រុមថ្មីជំនួសលោក Ole Gunnar Solskjaer ប្រសិនជាចង់ឈ្នះពានធំៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បន្ទាប់ពីទទួលរងការរិះគន់ឲ្យក្លិបបណ្តេញលោក Solskjaer ចេញពីតំណែងក៏ពិតមែនពីសំណាក់អ្នកគាំទ្រ ប៉ុន្តែក្លិបបានបញ្ជាក់ វិញហើយថា ក្លិបគ្មានគម្រោងក្នុងការបណ្តេញលោកចេញទេ ទោះបីជាលោកដឹកនាំក្រុមពុំទាន់បានល្អក្តី។

លោក Carragher បាននិយាយថា៖
ខ្ញុំចង់សួរថា Solskjaer គេធ្វើអ្វីបានខ្លះហើយ? ព្រោះថាខ្ញុំមើលមិនទាន់ឃើញពីគុណសម្បត្តិរបស់គេទេ។ ខ្ញុំគិតថា Solskjaer មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំក្រុមឲ្យឈ្នះពានធំៗបានដូចជា ពាន Premier League ឬ UEFA Champion League ទេ ហើយបើក្លិបចង់ឈ្នះបានពានទាំងនេះ ក្លិបគួរតែរកអ្នកចាត់ការណាដែលល្អជាងនេះទៅ៕
ប្រភព៖ Sportsmole