អឺរ៉ុប៖ ខ្សែការពារ Dani Alves ជឿជាក់ថា Fred មានទម្រង់លេងល្អជាមួយជម្រើសជាតិប្រេស៊ីល មិនដូចពេលនៅក្លិប Manchester United ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Fred បានផ្លាស់មកពីក្លិប Shakhtar Donetsk ដើម្បីមកចូលរួមជាមួយ Man Utd ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ទោះយ៉ាង ការបង្ហាញទម្រង់លេងរបស់គេនៅក្នុងក្លិបគឺពុំសូវមានភាពលេចធ្លោទេ នេះជាហេតុនាំឲ្យអ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើន បានធ្វើការរិះគន់ទៅលើរូបគេយ៉ាងខ្លាំង។

Alves បាននិយាយថា៖
គ្រប់កីឡាករសញ្ជាតិប្រេស៊ីលទាំងអស់ ឲ្យតែចាប់ផ្តើមពាក់អាវប្រើស៊ីលហើយគឺម្នាក់ៗប្រៀបដូចជាកីឡាករល្អលំដាប់ពិភពលោកចឹង។ ប៉ុន្តែបើនៅក្រៅក្រុមជម្រើសជាតិវិញ ខ្ញុំឃើញគេរិះគន់កីឡាករយើងខ្លាំងណាស់ ឧទាហរណ៍ដូចជា Fred ជាដើម។ Fred គឺជាខ្សែបម្រើមួយដែលល្អខ្លាំងណាស់សម្រាប់ប្រេស៊ីល ហើយបញ្ហាដែលមានសព្វថ្ងៃនេះមិនមែនខុសមកពី Fred ទេ គឺនេះជាបញ្ហារបស់គ្រូហើយនឹងក្លិប Man Utd តែម្តង៕
ប្រភព៖ Just Football