គ្រាន់តែឃើញ ការតុបតែង ក៏ដឹងថា ករុណា ពេជ្រ ស្រលាញ់លោកប៉ាខ្លាំង ដល់កម្រិតណា!

//s9.kh1.co/2f/2f765e000ef57dbefe065aee3f4d09475cf4bf09.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ជាកូនតែម្នាក់ កាលនៅរស់ តារាចម្រៀង ករុណា ពេជ្រ មើលថែ​ លុះដល់ថ្ងៃចុងក្រោយលោកប៉ា ក៏រៀបចំឲ្យអធិកអធម មិនធម្មតាដែរ

រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងរួចមកហើយ ថា តារាចម្រៀង ករុណា ពេជ្រ ត្រូវឃ្លាតឆ្ងាយពីសិល្បៈក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរូបលោក កម្រត្រូវគេប្រទះលើកញ្ចក់ទូរទស្សន៍ ក៏ដូចជា ការប្រគុំតន្ត្រីនានាជាខ្លាំង ព្រោះរូបលោក ត្រូវមើលថែទាំ លោកប៉ា ដែលមានជំងឺស្លាប់ខ្លួន សម្រាកនៅមួយកន្លែង ព្រោះជាកូនទោលក្នុងគ្រួសារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ទទួលដំណឹងក្រៀមក្រំ លោកប៉ា តារាចម្រៀងរូបនេះ ទទួលមរណភាព ដែលធ្វើឲ្យ មហាជនតក់ស្លុតជាខ្លាំង ជាពិសេសគឺ អ្នកគាំទ្រតារាចម្រៀងរូបនេះ ពិតជាបារម្ភពីផ្លូវចិត្តរូបលោកជាខ្លាំង ដោយសារតែ តារាចម្រៀងរូបនេះ ត្រូវគេដឹងច្បាស់ថា ស្រលាញ់លោកប៉ាជាខ្លាំង។

មិនតែប៉ុណ្ណោះ កាលលោកប៉ានៅរស់ តារាចម្រៀងរូបនេះ បានដើរតួនាទី ជាកូនដើរលើគន្លងធម៌ កត្តញ្ញូ មើលថែរក្សាលោកប៉ា លុះដល់ថ្ងៃជូនដំណើរលោកប៉ា ចុងក្រោយ រូបលោកក៏នៅតែ រៀបចំពិធីឲ្យអធិកអធម ឲ្យលោកប៉ា ទៅនៅផ្ទះថ្មី ឲ្យបានរីករាយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ករុណា ពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T