បារាំង៖ វីរបុរសក្លិប Arsenal លោក Thierry Henry ជឿជាក់ថា កីឡាករ Georginio Wijnaldum កំពុងជួបផលវិបាកនៅ Paris Saint Germain គឺបណ្តាលមកពីការៀបចំក្រុមកំពុងមានភាពរញ៉េរញ៉ៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Wijnaldum បានផ្លាស់មកពី Liverpool មកចូលរួមមកពី PSG ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅនេះ។ ទោះយ៉ាងបច្ចុប្បន្ន គេកំពុងតែជួបផលវិបាកច្រើនក្នុងការមានឱកាសបង្ហាញខ្លួនលើទីលាន ដោយសារក្លិបផ្តល់តួនាទីឲ្យកីឡាករ Ander Herrera, Idrissa Gueye, និង Marco Verratti បង្ហាញខ្លួនបានច្រើនជាង។

លោក Henry បាននិយាយថា៖
Wijnaldum គឺជាកីឡាករម្នាក់ដែលមានសមត្ថភាពល្អគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែគេនៅខ្វះខាតពេលវេលាបង្ហាញខ្លួននៅលើទីលាន ដោយសារតែក្រុមនៅរៀបចំទម្រង់លេងមានភាពរញ៉េរញៃនៅឡើយ អ៊ីចឹងហើយគេគួរតែរកដំណោះស្រាយអ្វីឲ្យមួយឲ្យបានរហ័ស ប្រសិនជាគេចង់បង្ហាញខ្លួនលើទីលាន៕
ប្រភព៖ Sportskeeda