អង់គ្លេស៖ លោក Michael Owen ទទូចថា អ្នកគាំទ្រក្រុម Manchester United ប្តូរចិត្តលឿនណាស់ ម្នាក់ៗនាំគ្នាបន្ទោសតែ Mason Greenwood ថាលេងបាល់មិនកើត បន្ទាប់មាន Cristiano Ronaldo មករួមក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Ronaldo បានមកចូលរួមជាមួយ Man Utd វិញ កាលពីខែសីហាកន្លងទៅនេះ ដោយគេបង្ហាញខ្លួនបាន ៥ប្រកួត នឹង រកគ្រាប់បាល់បាន ៣គ្រាប់ក្នុងក្របខណ្ឌ Premier League។ ចំណែកឯ Greenwood គេក៏ធ្វើបានល្អកាលពីដើមរដូវកាលនេះ ដោយគេបង្ហាញខ្លួនបាន ៨ប្រកួត នឹងរកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងក្របខណ្ឌ PL នេះផងដែរ។

លោក Owen បាននិយាយថា៖
ហេតុអ្វីបានអ្នកគាំទ្រ Man Utd ប្តូរចិត្តគំនិតគេលឿនម្ល៉េះគ្រាន់តែមាន Ronaldo មកចូលរួមក្រុមសោះ? ម្នាក់ៗនាំគ្នាបន្ទោសតែ Greenwood ថាលេងមិនកើត ថាគេលេងអាត្មានិយមមិនព្រមប៉ះបាល់ឲ្យ Ronaldo ទាំងដែលការពិត Greenwood គេបានចាប់ផ្តើមទម្រង់លេងរបស់គេបានយ៉ាងល្អកាលពីដើមរដូវកាល។ តើពួកគេភ្លេចហើយឬ ថា Man Utd ឈ្នះបីប្រកួតដំបូងបានដោយសារឥទ្ធិពលរបស់ Greenwood និង គ្រាប់បាល់របស់ Greenwood សោះ?
ប្រភព៖ Just Football