អង់គ្លេស៖ លោក Gary Neville បានលើកឡើងថា លោក Antonio Conte មិនស័ក្តិសមនឹងដឹកនាំនៅក្រុម Manchester United ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បច្ចុប្បន្នក្រោមការដឹកនាំពុំសូវបានល្អរបស់លោក Ole Gunnar Solskjaer ក្រុម Man Utd កំពុងតែធ្លាក់ទម្រង់ខ្លាំង ហើយបន្ទាប់ពីនេះក៏មានដំណឹងលេចឮថា Man Utd កំពុងតែមានទំនាក់ទំនងចង់យកអ្នកដឹកនាំផ្សេងៗមកជំនួសលោក Solskjaer វិញ។

លោក Neville បាននិយាយថា៖
ខ្ញុំយល់ស្របថា Conte ជាអ្នកចាត់ការដ៏ល្អម្នាក់ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា គេអាចនឹងល្អជាមួយតែក្លិបណាដែលស័ក្តិសមនឹងគេប៉ុណ្ណោះ ហើយខ្ញុំគិតថា គេមិនស័ក្តិសមជាមួយ Man Utd ទេ។ ដូចខ្ញុំនិយាយអ៊ីចឹងថាគេល្អហើយ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាវាដូចជាមិនសូវទំនងសោះ៕
ប្រភព៖ Sportbible