អូស្ត្រាលី ៖ ពិតណាស់ អតីតតារាស្រី ដាញ់ ម៉ូនីកា ត្រូវបានមហាជនខ្មែរ ស្គាល់ជាលើកដំបូង តាមរយៈការដើរតួអង្គជា នាងទាវ ក្នុងរឿងទុំទាវ ដែលកំឡុងឆ្នាំ ២០០៣ ដែលធ្វើឲ្យ រូបនាងក្លាយជា តារាស្រីដែលល្បីឈ្មោះ និងទទួលការគាំទ្រខ្លាំង ចាប់ពីពេលនោះមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្រោយពេលរៀបការរួច អតីតតារាស្រីរូបនេះ ក៏បានទៅរស់នៅនិងបង្កើតគ្រួសារតូចមួយ លើទឹកដីប្រទេសអូស្ត្រាលី ដែលសព្វថ្ងៃនេះ រូបនាងមានកូនប្រុសស្រី ចំនួន២នាក់ហើយ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលស្វាមីវិញ គេតែងឃើញរូបលោក លេចវត្តមានក្នុងការLive របស់អតីតតារាស្រីរូបនេះ ប៉ុន្តែ ហាក់មិនសូវមាត់កប៉ុន្មានឡើយ។
យ៉ាងណាមិញ ដោយការសម្លឹងឃើញ រូបលោក មិនសូវនិយាយស្តីច្រើន ទើបមហាជន គិតថារូបលោក ជាស្វាមីមិនសូវចេះផ្អែមល្អែម ស្វីតនឹងភរិយាប៉ុន្មានឡើយ មើលទៅរូបលោកជា អ្នកធ្វើការម៉ឺងម៉ាត់ មិនសូវលេងសើចច្រើន តែផ្ទុយទៅវិញ ថ្មីៗនេះ សូម្បីតែភរិយាក៏ភ្ញាក់ផ្អើលដែរ ក្រោយរូបលោក បង្ហោះសារផ្អែមល្អែម បែបនេះ លើបណ្តាញសង្គម ដោយក្នុងនោះ លោកបញ្ជាក់ថា ៖
អស់រយៈពេល 12 ឆ្នាំមកហើយដែលយើងបានរួមរស់នៅជាមួយគ្នាហើយ ក៍យើងបានឆ្លងកាត់ នូវរឿង រ៉ាវ ជាច្រើន អរគុណប្រពន្ធសម្លាញ់ដែលបានលះ បង់គ្រប់បែបយ៉ាង ដើម្បីក្រុមគ្រួសារបងចង់និយាយប្រាប់អូនថា បង ស្រលាញ់អូន និងកូនៗ ជា រៀងរហូត ។ have a good Sunday family & friends៕
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






