អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុម Manchester United លោក Ole Gunnar Solskjaer ថាលោកសម្រេចចិត្តទាំងលំបាកមុននឹងដាក់ឲ្យខ្សែការពារ Harry Maguire ចូលលេងទល់នឹង Leicester City កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Man Utd បានទទួលរងនូវការបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើងរបស់ក្រុម Leicester កាលពីយប់មិញ ចំណេកឯ Maguire ក៏ត្រូវបានគេរិះគន់ជាច្រើនផងដែរកាលពីយប់មិញ ដោយសារការបង្ហាញទម្រង់លេងពុំសូវបានល្អរបស់គេ។

លោក Solskjaer បាននិយាយថា៖
ការសម្រេចចិត្តដាក់ឲ្យ Maguire ចូលប្រកួតកាលពីយប់មិញគឺពិតជាពិបាកខ្លាំងណាស់ ព្រោះតែគេទើបតែបញ្ចប់ភារកិច្ចជួយក្រុមជម្រើសជាតិអង់គ្លេស ហើយវិលត្រលប់មកទីនេះវិញដោយពុំទាន់បានហ្វឹកហាត់គ្រប់គ្រាន់នៅឡើយទេ។ មួយវិញទៀត គេក៏គ្មានប្រតិកម្មអ្វីទេពេលដែលខ្ញុំជ្រើសរើសគេឲ្យចូលរួមប្រកួត ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តដាក់គេឲ្យលេងតែម្តងទៅ៕
ប្រភព៖ Metro