អង់គ្លេស៖ លោក Ole Gunnar Solskjaer ទទូចថាក្រុម Manchester United បរាជ័យកាលពីយប់មិញដោយសារ អវត្តមានខ្សែបម្រើ Fred។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Fred ត្រូវខកខានការប្រកួតកាលពីយប់មិញ ដោយរូបគេទើបតែចប់ភារកិច្ចក្នុងការជួយក្រុមជម្រើសជាតិប្រេសុីលរបស់ខ្លួនក្នុងវគ្គជម្រុះពាន World Cup។ អាស្រ័យហេតុនេះហើយទើបលោក Solskjaer ថា Man Utd បរាជ័យក្នុងលទ្ធផល ៤-២ កាលពីយប់មិញធ្វើឲ្យលោកនឹកដល់គេណាស់។

លោក Solskjaer បាននិយាយថា៖
ខ្ញុំមិនមែននិយាយយកលេសអ្វីទេ ប៉ុន្តែពួកយើងបរាជ័យនៅថ្ងៃនេះដោយសារពួកយើងអវត្តមានកីឡាករល្អៗជាច្រើនដូចជា Fred និង Cavani ជាដើម។ បើមានពួកគេយើងប្រហែលជាមិនទទួលលទ្ធផលបែបនេះទេ ព្រោះពួកគេជាកីឡាករកំពូល ហើយទម្រង់របស់គេមានគុណភាពខ្លាំងណាស់៕
ប្រភព៖ Metro