គេញ៉ាំអីស្អាតម្ល៉េះ! ៣៤ឆ្នាំហើយ សម្រស់ Jung Eun Chae ថតមុខជិតៗបែបនេះ និយាយពីថា ស្អាតរកកន្លែងទាស់គ្មាន - Khmerload

គេញ៉ាំអីស្អាតម្ល៉េះ! ៣៤ឆ្នាំហើយ សម្រស់ Jung Eun Chae ថតមុខជិតៗបែបនេះ និយាយពីថា ស្អាតរកកន្លែងទាស់គ្មាន

https://s9.kh1.co/ef/efd101903b6bbcb8b1842b84d912fd9d8c94208b.jpg
តារា & កម្សាន្ដ
 16-Oct-2021 4pm · 2 months ago

ក្រឡេកមកមើលរូបភាពជាច្រើនខាងក្រោមរបស់តារាស្រីរូបនេះ ដែលថតស្ទីលបែបជិតៗមុខ យើងឃើញថា ផ្ទៃមុខរបស់ Jung Eun Chae ពិតជាស្រស់ស្អាតខ្លាំងតែម្ដងគ្មានស្នាមជ្រួញសោះ ខណៈវ័យច្រើនហើយ។

កូរ៉េខាងត្បូង៖ តារាម៉ូដែល និងជាតារាសម្ដែងប្រចាំសិល្បៈកូរ៉េ Jung Eun Chae បានប្រឡូកក្នុងវិស័យមួយនេះ តាំងពីមុនឆ្នាំ ២០១៣ មកម្ល៉េះ។ ហើយដំបូងឡើយ នាងគ្រាន់តែជាតារាម៉ូដែល និងជាពិធីការិនីប៉ុស្ដិ៍ទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅឆ្នាំ ២០១៣ នាងបានលេចមុខជាតារាសម្ដែងក្នុងរឿង «Nobody's Daughter Haewon»។

យ៉ាងណាមិញ ទោះបីជាអាជីពជាតារាសម្តែងរបស់ Jung Eun Chae រហូតមកដល់ពេលនេះ មិនបានបន្សល់ទុកនូវការចាប់អារម្មណ៍ខ្លាំង ពោលគឺមិនល្បីខ្លាំងដូចតារាដទៃក៏ដោយ ប៉ុន្តែនាងនៅតែអាចទាក់ទាញមនុស្សមួយចំនួនធំ ឲ្យចាប់អារម្មណ៍ដោយសារតែសម្រស់ដ៏កម្រ និងស្រស់ស្អាតរកកន្លែងទាស់គ្មានរបស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើក្រឡេកមកមើលរូបភាពជាច្រើនខាងក្រោមរបស់តារាស្រីរូបនេះ ដែលថតស្ទីលបែបជិតៗមុខ ដាក់ក្នុងទស្សនាវដ្តីល្បីៗនោះ យើងឃើញថា ផ្ទៃមុខរបស់ Jung Eun Chae ពិតជាស្រស់ស្អាតខ្លាំងតែម្ដង ព្រោះនាងមានច្រមុះកោងស្រួច ភ្នែកក៏ស្រទន់ មុខគ្មានស្នាមជ្រីវជ្រួញ ខណៈពេលនេះនាងមានវ័យ ៣៤ ឆ្នាំទៅហើយក្ដី។ ដែលចំណុចទាំងនេះហើយ ទើបបណ្ដាអ្នកគាំទ្រមួយចំនួន ពិតជាច្រណែនជាមួយសម្រស់របស់នាង និងប៉ងចង់បានដូចនាងហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=780,q=100/c0/c067e35ea9eed33da715826144282931395bbd86.jpg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=867,q=100/2f/2f87279274510ae698dfec0df36ba98c83a980ae.jpg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=777,q=100/8e/8e528f67977b6dd71c27b4ae0da28d28605a4ada.png
Jung Eun Chae
https://s9.kh1.co/__image/w=650,h=843,q=100/83/8377ffd1b259494f9b4fae19a6a8e1115b69b055.jpg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=843,q=100/cb/cb6d88b0d2bbcf202840ea16dafbd96a51474874.jpg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=817,q=100/0d/0d2c63113296b2533285283aa0c4f40e899a4398.jpg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=866,q=100/14/140b3b0097eeb3b9a37993fca7a3e85dd9a65a9f.jpg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=867,q=100/15/15e99c3529834c8c14ec7274d0909b9d8b47c3a8.jpeg
Jung Eun Chae
https://s9.kh1.co/__image/w=650,h=846,q=100/a6/a6e943899b40d89b1d10b171be8f4258eb6768b7.jpeg
Jung Eun Chae
Chan Sophon
S.P

អត្ថបទទាក់ទង