មានរឿងអ្វី? លោក Leboeuf បានទូន្មានកីឡាកររូបនេះថាឲ្យគិតឲ្យច្បាស់សិន មុននឹងចង់ចូលរួមជាមួយ Real Madrid

//s9.kh1.co/0f/0f681957dc3be0e6950cdc361ac7d0c98beeac28.jpg
កីទ្បា

 ១៤-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

លោក Leboeuf ណែនាំឲ្យកីឡាកររូបនេះគិតឲ្យច្បាស់សិនមុននឹងចង់ទៅ Real Madrid

អឺរ៉ុប៖ លោក Frank Leboeuf បានទូន្មានទៅដល់ Kylian Mbappe ថា ឲ្យគេសម្រេចចិត្តឲ្យច្បាស់សិនមុននឹងចង់ផ្លាស់ទៅ Real Madrid ប្រសិនជាគេចង់ឈ្នះពាន Champion League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Frank Leboeuf
លោក Frank Leboeuf

ជាការពិតណាស់ Mbappe កំពុងតែត្រូវក្លិប Real Madrid តាមប្រមាញ់យកយ៉ាងស្អិតរមួត កាលពីទីផ្សាដោះដូរកីឡាកររដូវក្តៅកន្លងទៅនេះ ដោយ Real Madrid ហ៊ានឲ្យតម្លៃខ្លួន Mbappe រហូតដល់ខ្ទង់២០០លានផោន។ ទោះយ៉ាងកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចនៅឡើយទេ ដោយក្លិប Paris Saint Germain ចង់រក្សារូបគេឲ្យនៅក្លិបដដែល។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

លោក Leboeuf បាននិយាយថា៖

ខ្ញុំបានជួប Mbappe កាលពី២ខែមុនពេលដែលក្លិបធ្វើការប្រកាសការមកដល់របស់ Lionel Messi ហើយខ្ញុំប្រាប់គេថា ឲ្យគេធ្វើអ្វីដែលខ្លួនឯងគិតថាល្អទៅ ប៉ុន្តែប្រសិនជាគេចង់ជោគជ័យក្នុងការជែងយកពានធំៗ ខ្ញុំឲ្យគេគិតវិញថា ក្លិបណាដែលមានសមាសភាពក្នុងការយកឈ្នះពានធំៗក្នុងពេលបច្ចុប្បន្ននេះបាន ដូចជាក្លិប Manchester City, Liverpool, Bayern Munich, Chelsea, និង​ PSG ជាដើម។ ព្រោះតាមគំនិតខ្ញុំ ខ្ញុំគិតថា Real Madrid គ្មានឱកាសក្នុងការយកឈ្នះពាន Champion League បានទេមិនថារដូវកាលនេះ ឬ រដូវក្រោយ៕

Frank Leboeuf

ប្រភព Sportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T