បារាំង ៖ ពិតណាស់ តារាចម្រៀងOriginal អេដា ត្រូវបាន អ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍នឹងជីវិតឯករាជ្យរបស់រូបនាងជាខ្លាំង ដោយក្នុងនោះ មហាជនតែងឃើញ តារាចម្រៀងរូបនេះ ប្រើប្រាស់ជីវិតយ៉ាងរីករាយបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើសិនប្រឡេកទៅមើលជីវិតស្នេហា របស់តារាស្រីរូបនេះ ហ្វេនៗតារាស្រីរូបនេះ នរណាៗក៏ដឹងច្បាស់ពីទំនាក់ទំនងរបស់រូបនាងនឹង អ្នកជំនួញកូនកាត់ Allen ផងដែរ ដែលអ្នកទាំងពីរ ត្រូវបានអ្នកគាំទ្រ សរសើរគ្រប់គ្នា ជាគូស្នេហ៍ដែលសាកសម។
លើសពីនេះទៅទៀត រូបនាង ធ្លាប់បានទម្លាយ ក្នុងពេលថ្មីៗនេះផងដែរថា គូស្នេហ៍ខ្លួន មានអាយុ៤០ឆ្នាំទៅហើយ មិនតែប៉ុណ្ណោះ រូបនាងក៏បានបង្ហើបផងដែរថា នឹងមានគម្រោងពិសេសក្នុងឆ្នាំក្រោយនេះផងដែរ ដោយដំណឹងនេះ ធ្វើឲ្យ ហ្វេនៗម្នាក់រងចាំមើលជាខ្លាំង។
យ៉ាងណាមិញ ក្រោយពី ទទួលបានសិទ្ធិក្នុងការដើរកម្សាន្តនៅអ៉ឺរ៉ុបដល់ទៅរយៈពេល ១ឆ្នាំនោះ តារាចម្រៀងរូបនេះ ក៏មិនបានប្រាប់ ឫបង្ហោះរូបភាពណាមួយ ដែលបញ្ជាក់ថា រូបនាងនិងគូស្នេហ៍ទៅដើរកម្សាន្តតែ២នាក់ឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ រូបនាងបាន បង្ហោះរូបភាពជាមួយគូស្នេហ៍ជា លក្ខណៈការងារ ដែលធ្វើឲ្យ ហ្វេនៗគិតថា គូស្នេហ៍តារាចម្រៀងរូបនាង ទៅស្កាត់ជួបគូស្នេហ៍នៅអ៉ឺរ៉ុប ខណៈមានកិច្ចការត្រូវបំពេញនៅទីនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






