កំពូលតួឯកស្រី ត្រូវមហាជនសរសើរ ថាដើរតួកាច សមឥតខ្ចោះ

//s9.kh1.co/85/85b0c6f565449c6ab741d2dd1c7512864bd0af61.png
តារា & កម្សាន្ដ

 ១១-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងស្រីទាំងប៉ុន្មានរូបនេះ ត្រូវមហាជនសរសើរមិនដាច់ពីមាត់ ក្រោយពីពួកគេសម្ដែងជាតួអង្គបែបកាចឆ្នាស់មិនចុះញមអ្នកណា។

កម្សាន្ត៖ នៅក្នុងខ្សែភាពយន្ដភាគច្រើនតួឯកស្រីជាមនុស្សល្អស្លូតត្រង់និងតែងតែត្រូវតួរងមកធ្វើបាប មិនសូវមានតួអង្គស្រីណាដែលមានចរិតបែបកាចឆ្នាស់នោះទេ។ ប៉ុន្ដែតារាស្រីទាំងនេះបានសម្ដែងជាតួឯកស្រីដែលមានឬកពាឆ្នាស់ឆ្នើមគេប៉ះមិនបាន ហើយថែមទាំងមិនចុះញមអ្នកណាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលតួឯកស្រីទាំងនេះ បានឆក់យកបេះដូងអ្នកទស្សនាជាច្រើនឲ្យស្រលាញ់ពួកគេ ព្រោះតែជាតួស្រីដែលមានភាពក្លាហាន មានឥទ្ធិពលនិងមិនឲ្យអ្នកណាមកជិះជាន់មើលងាយបាន។ ជាពិសេស តារាសម្ដែងទាំងនេះមានទេពកោសល្យខ្ពស់ដែលធ្វើឲ្យមហាជនសរសើរថាសម្ដែងជាតួកាចសមឥតខ្ចោះ។

១. Jun Ji Hyun

តួឯកស្រីលំដាប់កំពូល Jun Ji Hyun តែងតែសម្ដែងជាតួស្រីដែលមានចរិកមិនចុះញមអ្នកណា ក្លាហាន និងមានឥទ្ធិពល។ នាងត្រូវបានមហាជនកោតសរសើរគ្រប់រឿង គ្រប់តួអង្គដែលខ្លួនបានសម្ដែងជានិច្ច។

Jun Ji Hyun 
Jun Ji Hyun 

២. Seo Yea Ji

រឿងភាគដែលធ្វើឲ្យទស្សនិកជនដក់ជាប់ក្នុងចិត្តដែលសម្ដែងដោយ Seo Yea Ji នោះគឺ It's okay to not be okay ។ តាមរយៈរឿងមួយនេះ តួឯកស្រីមានឥទ្ធិពលគ្មានអ្នកណាហ៊ានធ្វើបាប គេឯងខ្លាចគ្រប់គ្នា ជាពិសេសតារាស្រីរូបនេះពូកែសម្ដែងល្អឥតទាស់។

Seo Yea Ji
Seo Yea Ji

៣. IU

តារាស្រីតូចច្រឡឹង IU នាងមិនត្រឹមតែជាតារា Kpop នោះទេ នាងគឺជាតួឯកស្រីម្នាក់ដែលតែងតែធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍នឹងសាច់រឿង។ IU បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលពីសមត្ថភាពសម្ដែងដ៏ល្អ បន្ទាប់ពីសម្ដែងរឿង Hotel Del Luna ដែលតួឯកស្រីឆ្នាស់ឆ្នើមមិនធម្មតា។

IU
IU

៤. Kim Da Mi 

បើនិយាយពីតួស្រីមានឬកពាកាចឆ្នាស់នោះវិញ មហាជនពេញចិត្តការសម្ដែងរបស់ Kim Da Mi នៅក្នុងរឿង Itaewon Class ជាងគេ។ ក្នុងនោះតួឯកស្រីមានចរិតបែបអ្នកលេង ត្រូវវាយ ត្រូវធាក់ មិនស្ទាក់ស្ទើនោះទេ។

Kim Da Mi 
Kim Da Mi 

៥. Park Bo Young

តារាស្រីរាងតូច Park Bo Young នេះវិញ នាងតែងតែសម្ដែងជាតួអង្គគ្រប់រសជាតិ ប៉ុន្ដែមហាជនស្រលាញ់តួអង្គ Bong Soon ព្រោះតែនាងមានភាពក្លាហាននិងមិនឲ្យអ្នកណាមើលងាយមនុស្សទន់ខ្សោយនោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍តួអង្គ Bong Soon នេះវាយតបតនឹងមនុស្សប្រុសទៀតផង។

Park Bo Young
Park Bo Young
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T