ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៧ខែតុលាកន្លងទៅថ្មីៗនេះ កម្មវិធី Miss Grand Cambodia 2021 ទើបតែបានដំណើរការកម្មវិធីឈានមកដល់វគ្គប្រកួតឈុតតំណាងជាតិសម្រាប់បេក្ខនារីទាំង ២៥ខេត្តក្រុង ដែលបានប្រព្រឹត្តទៅជាផ្លូវការយ៉ាងអស្ចារ្យ ហើយមហាជនពិតជាមានគាំទ្រច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ បេក្ខនារីទាំងអស់ ម្នាក់ៗសុទ្ធសឹងតែមានភាពក្លាហាន និងមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញខ្លាំងមែនទែន ក្នុងវិញ្ញាសារបង្ហាញភាពអស្ចារ្យក្នុងឈុតតំណាងខេត្តរបស់ខ្លួន។
ហើយបើ ងាកមកចាប់អារម្មណ៍ឈុតតំណាងជាតិដែលបេក្ខនារីទាំង ២៥រូបបានគ្រងកាលពីយប់មិញនេះ យើងឃើញថា សុទ្ធតែជាឈុតល្អៗមើលទៅស្អាតៗមិនចាញ់គ្នាប៉ុន្មានទេ។ ពិសេសឈុតទាំងនេះ សុទ្ធតែមានការរចនាឡើងដោយស្នាដៃកូនខ្មែរ យ៉ាងសម្រិតសម្រាំង បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អអស្ចារ្យ ឃើញហើយមហាជនដែលនិយមគាំទ្រកម្មវិធីនេះ មានការពេញចិត្តស្ទើរគ្រប់គ្នា៕
តើប្រិយមិត្តចូលចិត្តបេក្ខនារីតំណាងខេត្តមួយណាដែរ?
សូមទស្សនារូបភាពខាងក្រោម៖
រូបភាព៖ Miss Grand Cambodia
























