កែច្នៃណាស់! នៅឥណ្ឌូណេស៊ី យកសម្បកដបជ័រនិងថង់ប្លាស្ទិក ធ្វើជាសារមន្ទីរ

//s9.kh1.co/db/db00ce6fb222364714ced16e8c5626a2e85c7b24.jpg
សង្គម

 ០៤-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បង្កើតឡើងដោយកាកសំណល់ប្លាស្ទិកជាង១០,០០០ពីដបជ័រ និងថង់ផ្លាស្ទិក

ឥណ្ឌូណេស៊ី៖ ក្រុមអ្នកការពារនិងស្រលាញ់បរិស្ថាននៅប្រទេសឥណ្ឌូណេស៊ី បានបង្កើតសារមន្ទីរមួយ ដែលផលិតឡើងដោយសម្បកដបជ័រ និងប្លាស្ទិកទាំងស្រុង ដើម្បីបញ្ចុះបញ្ចូលមនុស្សដទៃទៀតឲ្យគិតឡើងវិញអំពីទម្លាប់ប្រើប្រាស់ និងបោះចោលឥតសណ្ដាប់ធ្នាប់របស់ពួកគេ ហើយម៉្យាងទៀត គួរណាស់តែចូលរួមចំណែកក្នុងការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការតាំងពិព័រណ៍នៃសារមន្ទីរក្នុងទីប្រជុំជន Gresik ភាគខាងកើតនៃកោះជ្វា បានចំណាយពេលបីខែដើម្បីប្រមូលផ្ដុំនិងបង្កើតឡើងដោយកាកសំណល់ប្លាស្ទិកជាង១០,០០០ពីដបជ័រ និងថង់ផ្លាស្ទិក ហើយកាកសំណល់ទាំងអស់បានប្រមូលចេញពីទន្លេ និងឆ្នេរសមុទ្រជាដើម ដែលបានបំពុលបរិស្ថានយ៉ាងគួរឲ្យបារម្ភ។ តួយ៉ាង មិនសូវមានអ្នកចូលទស្សនាឡើយ ដោយមានត្រឹមតែជាង៤០០នាក់ប៉ុណ្ណោះ ចាប់តាំងពីវាបានបើកដំណើរការកាលពីដើមខែកញ្ញាមុននេះ។ ទោះជាយ៉ាងណាក៏ដោយ វាបានក្លាយជាទីតាំងដ៏ពេញនិយមមួយសម្រាប់ការថតរូបលេងកម្សាន្ត ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមផងដែរ។

យ៉ាងណាមិញ មាននិស្សិតមួយចំនួនបានឃើញពីទិដ្ឋភាពសំរាមរួចមក ពួកគេបានលើកឡើងថា៖

ខ្ញុំនឹងប្ដូរទៅប្រើកាបូបយួរដៃជំនួសថង់ប្លាស្ទិកវិញ ឬប្រើកែវទឹកធុននឹងកម្ដៅ និងត្រជាក់។

សម្ដីនិស្សិត

ខ្ញុំនឹងត្រូវទិញរបស់ណាដែលអាចប្រើឡើងវិញបានដូចជាដបទឹក ដែលជំនួសពីការទិញដបប្លាស្ទិក។ ហើយគ្រាន់តែឃើញកាកសំណល់បែបនេះ ខ្ញុំមានអារម្មណ៍ថាមិនល្អទៅហើយ៕

សម្ដីនិស្សិត

ប្រភព: asiaone

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T