ក្រោយពី Selena បង្ហាញរូបឱបមិត្តប្លែកមុខម្នាក់ ត្រូវគេសង្ស័យថាជាប្រពន្ធរបស់​ Justin

//s9.kh1.co/ea/ea64ee4ada42f5b8880b811c6e1b4192ed652054.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ក្រោយពីនាងបង្ហាញខ្លួនជួបជាមួយនឹងមិត្តម្នាក់ដែលត្រូវគេសង្ស័យថាជា តារាស្រី Hailey

បរទេស៖ ថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសដ៏ល្បី បានឲ្យដឹងថា តារាចម្រៀងស្រី Selena Gomez បានទៅទីក្រុង Los Angeles កាលថ្ងៃទី ១ ខែតុលា ដើម្បីជួបនឹងមិត្តម្នាក់ ហើយតារាចម្រៀងរូបនេះ ត្រូវបានគេឃើញនិយាយលាគ្នាជាមួយនឹងមិត្តម្នាក់នោះមុនពេលឡើងឡានដើម្បីត្រលប់ទៅផ្ទះវិញ ដែលអត្តសញ្ញាណរបស់មិត្ត Selena ម្នាក់នេះ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមប៉ុណ្ណោះ នៅក្នុងនោះដែរ បានធ្វើឲ្យបណ្ដាអ្នកទស្សនាជាច្រើនកាន់តែចង់ដឹងច្បាស់ពីមិត្តម្នាក់នោះ ដោយមនុស្សមួយចំនួនបានរកឃើញពីព័ត៌មានលម្អិតគួរឱ្យសង្ស័យនៅក្នុងស៊េរីរូបថតព្រាលៗ ព្រមទាំងបានគិតថា មិត្តស្រីនៅក្នុងរូបភាពនោះ គឺជា តារាស្រី Hailey Baldwin ។ ម៉្យាងវិញទៀត ក៏មានគណនីមួយផ្សេងទៀត បានចង្អុលបង្ហាញថា ទាំងម៉ូតសក់ កម្ពស់ ដៃនិងជើង របស់នារីរូបនោះ គឺមានភាពប្រហាក់ប្រហែលស្រដៀងនឹងភរិយាបណ្ដូលចិត្ត របស់តារាប្រុស លោក Justin Bieber ផងដែរ ។

លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតក៏បានសន្មតទៀតថា Selena បានពាក់អាវយឺតបែបនេះដែលចង់និយាយថា «ជ្រើសរើសការយល់ចិត្ត» ដោយសារតែនាងចង់លើកទឹកចិត្តដល់ Hailey បន្ទាប់ពីមានភាពចម្រូងចម្រាសនៅកម្មវិធី Met Gala ។ តែទោះជាយ៉ាងណា តាមប្រភពដដែលនេះ នារីរូបនេះ គឺពិតជាមិត្តរបស់ Selena ពិតមែន ប៉ុន្តែអត្តសញ្ញាណថាជាអ្នកណានោះ គឺនៅមិនទាន់ដឹងនៅឡើយទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Selena 
 Selena 
 Selena 
 Selena 
Hailey
Hailey
Justin និង Hailey
Justin និង Hailey
 Selena 
 Selena 
 Selena 
 Selena 
រូបភាពដែលគេសង្ស័យថា Selena បានជួបនឹង Hailey
រូបភាពដែលគេសង្ស័យថា Selena បានជួបនឹង Hailey
រូបភាពដែលគេសង្ស័យថា Selena បានជួបនឹង Hailey
រូបភាពដែលគេសង្ស័យថា Selena បានជួបនឹង Hailey
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T