នារីក្លាហាន!​ រឿន​ ណាត​ ហ៊ានថតជាមួយសត្វពស់​ កាន់ឡេីងពេញៗដៃ ហ្វេនឃើញស្រៀវជំនួស

//s9.kh1.co/bf/bfb2b1b211350879a6e00e31effdc88611213047.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ រឿន ណាត ទើបតែបានបង្ហោះរូបភាពពីរបីសន្លឹក ហើយក្នុងដៃនាងមានកាន់សត្វពស់ពិតៗ ប្រលែងឪបជាប់លើខ្លួនយ៉ាងស្និទ្ធស្នាល ដោយមិនញញើតបន្តិចសោះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត ទើបតែបានធ្វើឲ្យមហាជនរួមទាំងហ្វេនៗ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលបានឃើញរូបភាពមួយចំនួនដែលនាងបានបង្ហោះនៅលើគណនីបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ រឿន ណាត បានបង្ហោះរូបភាពពីរបីសន្លឹក ហើយក្នុងដៃនាងមានកាន់សត្វពស់ពិតៗ ប្រលែងឪបជាប់លើខ្លួនយ៉ាងស្និទ្ធស្នាល ដោយមិនញញើតសោះ ហើយថែមទាំងភ្ជាប់ជាមួយពាក្យពេចន៍មួយឃ្លាថា៖ «Me & friend (និងមិត្ត)»

ទន្ទឹម​នឹង​នេះដែរ តាមរយៈរូបភាពទាំងនោះ មហាជនក៏ដូចជាអ្នកគាំទ្រ ពិតជាសរសើរដល់ភាពក្លាហានរបស់នាងជាហូរហែ។ ក្នុងនាមនាងជាមនុស្សស្រីពិតមែន ប៉ុន្តែនាងហ៊ានលេងថតជាមួយសត្វសាហាវបែបនេះ អាចនិយាយបានថា នាងពិតជាក្លាហានណាស់ ព្រោះយើងដឹងស្រាប់ហើយថា មនុស្សស្រីភាគច្រើន គឺខ្លាចសត្វពស់ណាស់ តែ រឿន ណាត អាចធ្វើបានបែបនេះ អ្នកណាមិនសរសើរនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រឿន ណាត
រឿន ណាត
រឿន ណាត
រឿន ណាត
រូបថ្មី រឿន ណាត
រូបថ្មី រឿន ណាត
រូបថ្មី រឿន ណាត
រូបថ្មី រឿន ណាត
រូបថ្មី រឿន ណាត
រូបថ្មី រឿន ណាត
រឿន ណាត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T