រាល់ពេលស្កេន QR Code អតិថិជនមិត្តហ្វូននឹងទទួលបាន «កាដូបុណ្យភ្ជុំបិណ្ឌ» ដ៏ច្រើនសន្ធឹកសន្ធាប់

//s9.kh1.co/85/850185809dc7abed3f6686358a40f6d9715c7e2c.jpg
សង្គម

 ៣០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខណៈដែលពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ទំនៀមទម្លាប់ខ្មែរ​ខិត​ជិតចូលមក​ដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​អ្នកផ្ដល់​សេវាទូរគមនាគមន៍​ឈានមុខគេ​នៅកម្ពុជា បាន​រៀបចំ​កម្មវិធីពិសេស​មួយ​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ដ៏សំខាន់មួយនេះគឺកម្មវិធី ​«​កាដូ​បុណ្យ​ភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា»

ភ្នំពេញ៖​ ខណៈដែលពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ទំនៀមទម្លាប់ខ្មែរ​ខិត​ជិតចូលមក​ដល់ឆាប់ៗនេះ ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​អ្នកផ្ដល់​សេវាទូរគមនាគមន៍​ឈានមុខគេ​នៅកម្ពុជា បាន​រៀបចំ​កម្មវិធីពិសេស​មួយ​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ដ៏សំខាន់មួយនេះគឺកម្មវិធី ​«​កាដូ​បុណ្យ​ភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា» នៅរាល់ពេល​ដែល​អតិថិជន​មិត្តហ្វូនធ្វើ​ការស្កេន QR Code ព្រមទាំង​ការបរិច្ចាគ​មូលនិធិ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម​ក្រុមហ៊ុន មិត្តហ្វូន ក្នុងអំឡុងពេល​កម្មវិធី​នេះដែលនឹង​ប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកញ្ញា ដល់​ថ្ងៃទី៣១ខែ​តុលា ឆ្នាំ​២០២១អតិថិជន​របស់មិត្តហ្វូន និងអ៊ី-ម៉ាន់នី ទាំងអស់នឹងត្រូវបានផ្ដល់​ជូន​នូវ​ការស្កេន QR Code មួយដង​ដោយ​ឥតគិតថ្លៃ នៅក្នុងកម្មវិធី CamID/eMoney (ចំពោះ​អតិថិជនរបស់ អ៊ី-ម៉ាន់នី នឹងទទួលបាន​ការស្កេន​ដោយ​ឥតគិតថ្លៃចំនួនមួយដង នៅក្នុងកម្មវិធី eMoney និងមួយដង នៅក្នុង CamID)។ 

កាដូបុណ្យភ្ជុំបិណ្ឌ
កាដូបុណ្យភ្ជុំបិណ្ឌ

ចំពោះរាល់ការបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃចាប់ពី ៥០០០រៀល (ឬ ១,២៥ដុល្លារ) ឡើង​ទៅតាមរយៈ​កាតកោសឬជាការ​បញ្ចូលទឹកប្រាក់​ទូរសព្ទដៃតាមសេវាឌីជីថល ដូចជា e-Money, e-Wallet ឬ​គណនីធនាគារ អតិថិជន​​នឹង​ទទួលបាន​ការ​ស្កេន QR Code មួយ​ដង។ ហើយ​អតិថិជន​ថ្មី​ដែល​ទើបតែចុះឈ្មោះ​ប្រើ​គណនី​e-Moneyនិង​បាន​ធ្វើ​ប្រតិបត្តិការ​លើក​ដំបូង​ដោយ​មាន​ការ​គិត​ថ្លៃ​សេវា ក៏ទទួលបាន​ការស្កេន ​QR Code មួយដង​ដោយ​ឥត​គិតថ្លៃផងដែរ។ 

រង្វាន់​ពិសេសរួមមាន ខ្សែកមាស​ទម្ងន់​មួយតម្លឹង​, ទូរស័ព្ទ​iPhone 12 Pro, កុំព្យូទ័រ​យួរដៃ, iPad និង​នាឡិកាដៃ Apple Watch។ បន្ថែម​លើ​នេះ អតិថិជន​មិត្តហ្វូន​ក៏នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗទៀត​ផងដែរ ដូចជា លេខកូដកាតសម្រាប់​បញ្ចូលទឹកប្រាក់​ក្នុង​ទូរសព្ទដៃ និង​ទិន្នន័យ​សម្រាប់ការប្រើប្រាស់​អ៊ីនធឺណិត​ដែលមានតម្លៃ​ជាទឹកប្រាក់សរុប​រាប់ម៉ឺនដុល្លារ។

អ្វីដែលសំខាន់បំផុតនោះ បើ​តាម​ក្រុមហ៊ុនមិត្តហ្វូនឲ្យដឹងថា អតិថិជន​មិត្តហ្វូន​នឹងឈ្នះ​រង្វាន់ទាំងនេះ ១០០% នៅរាល់ពេលដែលធ្វើការស្កេន QR Code។ 

ទន្ទឹមនឹងនេះ​ដែរ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពីការស្កេន QR Code ក៏អាចចែករំលែក​រង្វាន់ទាំងនោះ​នៅក្នុង​កម្មវិធី CamID/eMoney ទៅ​ឲ្យ​មិត្តភក្ដិ ឬសមាជិក​គ្រួសារ ដើម្បី​ជាការផ្ដល់​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ផងដែរ។ ហើយលក្ខខណ្ឌ​ផ្សេងៗសម្រាប់​កម្មវិធី ​«កាដូ​បុណ្យ​ភ្ជុំបិណ្ឌសម្រាប់គ្រប់គ្នា»​នេះបាន​អនុវត្ត។ 

អាជីវកម្មផ្សារភ្ជាប់ជាមួយទំនួលខុសត្រូវសង្គម 

ក្រៅពីកម្មវិធី​កាដូ​បុណ្យភ្ជុំបិណ្ឌ​សម្រាប់គ្រប់គ្នា ក្រុមហ៊ុនមិត្តហ្វូន​ក៏នឹង​បរិច្ចាគ​មូលនិធិ​ដែល​ខ្លួន​ប្រមូល​បាន​ពី​ប្រតិបត្តិការស្កេន QR Code ក្នុងអំឡុងពេលនៃកម្មវិធី​កាដូ​បុណ្យភ្ជុំបិណ្ឌ ដោយ​ក្នុង​ប្រតិបត្តិការ​ស្កេន QR Code មួយលើកៗ មិត្តហ្វូន​នឹងបែងចែក​ទុក ៥សេន សម្រាប់​ផ្ដល់​ទៅ​ឲ្យ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា។ 

QR Code
QR Code

ក្រុមហ៊ុន មិត្តហ្វូន បានប្រតិបត្តិការអាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជាងមួយទសវត្សរ៍មកហើយ និង​ជា​ក្រុមហ៊ុនផ្ដល់​សេវាទូរគមនាគមន៍ និង ICT ឈានមុខគេនៅកម្ពុជា ដែល​មាន​សេវាគ្របដណ្ដប់នៅទូទាំងប្រទេស។ 

មិត្តហ្វូន ក៏បានទទួលការកោតសរសើរ​ផងដែរថា ជា​ក្រុមហ៊ុនដែលមាន​ការទទួលខុសត្រូវផ្នែក​សង្គម​ខ្ពស់។ ទន្ទឹម​នឹងការប្រកប​អាជីវកម្ម​នៅ​ទីនេះ ក្រុមហ៊ុន​ក៏តែងតែខិតខំប្រឹងប្រែង​ដើម្បី​ផ្ដល់​វិភាគទាន​ត្រឡប់ទៅ​ឲ្យ​សង្គមវិញ​ផងដែរ។ កន្លងមក មិត្តហ្វូន បានអនុវត្ត​សកម្មភាពរួមចំណែក​ដល់ការ​អភិវឌ្ឍ​សង្គម​ជាច្រើន រួមមានដូចជា កម្មវិធី​មនុស្សធម៌ «នេះមិនមែនជាសុបិន»កម្មវិធីប្រកួត​​បាល់ទាត់​មិត្តហ្វូន​ខាំបូឌានលីគ កម្មវិធីអ៊ីនធឺណិត​សម្រាប់សាលារៀន ការបរិច្ចាគ​មូលនិធិកាកបាទក្រហម​កម្ពុជា និង​ការចូលរួមមូលនិធី​សម្រាប់ការ​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ 

ចំណែក​នៅពេល​នេះ រួមជាមួយនឹង​កម្មវិធី​កាដូ​បុណ្យភ្ជុំបិណ្ឌ​សម្រាប់​គ្រប់គ្នា ក្រុមហ៊ុន​មិត្តហ្វូន​ក៏​នឹងមាន​​បរិច្ចាគ​ថវិកា​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ផងដែរ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T