អ្នកលេងបណ្ដាញសង្គមថៃ ចែករំលែកវិធីការពារឡានពីទឹកជំនន់ ដោយយកថង់ផ្លាស្ទិករុំជិត

//s9.kh1.co/d6/d62d76a58b6900b92702211c50386c800700b045.jpg
សង្គម

 ២៨-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចំពោះវិធីការពារនេះ មានមហាជនមួយចំនួនបានយល់ឃើញថា វាអាចការពារបាន នៅពេលដែលទឹកជំនន់មានសភាពស្រាលប៉ុណ្ណោះ

ថៃ៖ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់នៅតាមតំបន់ និងបណ្ដាខេត្តមួយចំនួន ដែលក្លាយទៅជាការព្រួយបារម្ភមួយសម្រាប់ប្រជាពលរដ្ឋ ក្នុងការរស់នៅ និងការការពារទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយខេត្តដែលងាយរងគ្រោះពីទឹកជំនន់មានចំនួន១២ខេត្តដូចជា ខេត្តភីចិត ខេត្តឆៃយ៉ាភូមិ ខេត្តនគររាជសីមា ខេត្តខនកេន និងណាខនសាវ៉ាន់ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ មានហ្វេសប៊ុកផេកថៃមួយបានចែករំលែកពីវិធីការពាររថយន្ដ ដោយបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញពីការយកចង់ផ្លាស្ទិកមិនជ្រាបទឹកដ៏ធំមករុំឲ្យជិតរថយន្ដដើម្បីការពារមិនឲ្យខូចខាត នៅពេលដែលទឹកជំនន់វាយលុក។ ហើយរូបភាពទាំងនេះ ជារូបភាពចាស់ៗ ដែលជាបទពិសោធន៍តាំងពីគ្រោះទឹកជំនន់ឆ្នាំ២០១១មកម៉្លេះ។

យ៉ាងណាមិញ ចំពោះវិធីការពារខាងលើនេះ មានមហាជនមួយចំនួនបានយល់ឃើញថា វាអាចការពារបាន នៅពេលដែលទឹកជំនន់មានសភាពស្រាលប៉ុណ្ណោះ តែប្រសិនបើទឹកជំនន់វាយលុកខ្លាំងវិញ គឺរថយន្ដនឹងត្រូវខូចខាតភ្លាម ដូច្នេះហើយវិធីដែលល្អបំផុត គឺជម្លៀសរថយន្ដទៅកាន់ទីទួលសុវត្ថិភាព៕

ប្រភព: hilight / hongtengone

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T