ទោះជាងងឹតមិនមានពន្លឺច្បាស់ Yang Mi នៅតែអាចបង្អួតសម្រស់ដ៏មានមន្តស្នេហ៍

//s9.kh1.co/92/923411dece7bb1d4259424b66531be2b3f4f4c26.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ហេតុតែជាស្រីស្អាតកំពូលសម្រស់ បើទោះបីជា តារាស្រី Yang Mi បង្ហាញខ្លួននៅកន្លែងងងឹតមិនសូវមានពន្លឺភ្លឺច្បាស់ ក៏នៅតែមិនអាចលាក់បាំងពីសម្រស់ដ៏ទាក់ទាញបានទេ

ចិន៖ ទោះជាមានអាយុកាន់តែច្រើនមែន តែបើនិយាយពីភាពស្រស់ស្អាត របស់ តារាស្រី Yang Mi នៅតែជាសម្រស់ដ៏លេចធ្លោជាងគេ ជាមួយនឹងរាងកាយល្អឥតខ្ចោះ ដែលភាពទាក់ទាញរបស់នាងតែងតែទទួលការចាប់អារម្មណ៍ពីសាធារណជនជាបន្តបន្ទាប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ មានអ្នកសរសេរប្លុកដ៏ល្បីម្នាក់ បានចែករំលែករូបភាពរបស់ Yang Mi នៅខាងក្រោយឆាកនៃខ្សែភាពយន្តមួយ ដោយនៅក្នុងនោះ អ្នកសរសេរប្លុករូបនេះ បានលើកឡើងរូបសម្រស់របស់នាងដែលបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលសាជាថ្មី ព្រោះតាមរយៈរូបភាពទាំងនោះ ថ្វីត្បិតតែរូបនាងបានឈរនៅកន្លែងដែលមានពន្លឺតិចក្តី តែសម្រស់របស់នាង នៅតែមានភាពទាក់ទាញខ្លាំង មិនអាចលាក់បាំងពីភាពស្រស់ស្អាតបាននោះទេ។ 

ម៉្យាងវិញទៀត ក្រោយពីបានឃើញហើយ អ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើនក៏បានបញ្ចេញនូវការសរសើរពីសម្រស់ដ៏អស្ចារ្យ របស់ Yang Mi និងបានរង់ចាំមើលពីខ្សែភាពយន្តថ្មីរបស់នាងក្នុងពេលឆាប់ៗនេះ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
រូបភាពពីខាងក្រោយឆាក របស់​ Yang Mi
រូបភាពពីខាងក្រោយឆាក របស់​ Yang Mi
រូបភាពពីខាងក្រោយឆាក របស់​ Yang Mi
រូបភាពពីខាងក្រោយឆាក របស់​ Yang Mi
រូបភាពពីខាងក្រោយឆាក របស់​ Yang Mi
រូបភាពពីខាងក្រោយឆាក របស់​ Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T