ការបែកធ្លាយថ្មីៗបង្ហាញថា Galaxy S22 Ultra នឹងមានរន្ធដាក់ប៊ិក S Pen ដូចគ្នានឹងត្រកូល Note ដែរ - Khmerload

ការបែកធ្លាយថ្មីៗបង្ហាញថា Galaxy S22 Ultra នឹងមានរន្ធដាក់ប៊ិក S Pen ដូចគ្នានឹងត្រកូល Note ដែរ

https://s9.kh1.co/fb/fb5cbb8c5d6cee1ee60d5ac8f081641eb4ccfd5c.jpg
បច្ចេកវិទ្យា
 26-Sep-2021 9am · 2 months ago

វាហាក់ដូចព្រលឹងរបស់សេរ៊ី Galaxy Note ត្រឡប់មកមានជីវិតឡើងវិញ តាមរយៈការមកដល់នៃទូរសព្ទ Galaxy S22 Ultra

បរទេស៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹង ក្រុមហ៊ុន Samsung បានសម្រេចចិត្តមិនបញ្ចេញម៉ូឌែល Note ថ្មីនៅឆ្នាំ ដែលធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ ថាតើសេរ៊ីទូរសព្ទនេះអាចនឹងវិលត្រឡប់មកវិញទេ? ចាត់ទុកថាការបែកធ្លាយថ្មីៗនេះគឺជាការពិត វាហាក់ដូចព្រលឹងរបស់សេរ៊ី Galaxy Note ត្រឡប់មកមានជីវិតឡើងវិញ តាមរយៈការមកដល់នៃទូរសព្ទ Galaxy S22 Ultra ដែលនឹងចេញនៅក្នុងខែមករា។

ការបែកធ្លាយបង្ហាញថា ស្មាតហ្វូនដែលនឹងមកដល់ខាងមុខនេះ មានរន្ធដាក់ប៊ិក S Pen និងមានរាងកាមេរ៉ាកាន់តែប្លែក។ ជាការពិត វាពិតជាប្លែក ដែលវាកំពុងធ្វើឲ្យមនុស្សជាច្រើនចោទសួរ អំពីភាពច្បាស់លាស់នៃការរចនានៃការបែកធ្លាយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការលេចធ្លាយដំបូងមិនតែងតែត្រឹមត្រូវនោះទេ ដូច្នេះនៅពេលក្រោយ លក្ខណៈពិសេសរបស់ Galaxy S22 Ultra អាចនឹងមានរាងកាមេរ៉ាបែបផ្សេង។ ប៉ុន្តែខណៈពេលដែលការពិភាក្សាអំពីការរចនាកាមេរ៉ាផ្នែកខាងក្រោយកំពុងកើតឡើង អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺរន្ធដាក់ប៊ិក S Pen តែម្ដង៕

https://s9.kh1.co/__image/w=650,h=366,q=100/6f/6f9d925623b8176e02f531c49970b242606f3da5.png
https://s9.kh1.co/__image/w=650,h=366,q=100/9b/9bf09bde24d7b7e224798fb7bb9881bc51365fb6.png
https://s9.kh1.co/__image/w=650,h=366,q=100/94/94252487b7646fe233eb4b11d30abc4931552d51.png
https://s9.kh1.co/__image/w=650,h=366,q=100/fc/fc7afbe0dd06d18940ce0b6163b9753e49a6021a.png

ប្រភព: Sam Mobile

Chhen Hangly
H.L

អត្ថបទទាក់ទង