ស្ត្រីជាប្រពន្ធសុំចែកផ្លូវជាមួយប្ដី ព្រោះប្ដីមិនចេះងូតទឹកសម្អាតខ្លួនទៀងទាត់ - Khmerload

ស្ត្រីជាប្រពន្ធសុំចែកផ្លូវជាមួយប្ដី ព្រោះប្ដីមិនចេះងូតទឹកសម្អាតខ្លួនទៀងទាត់

https://s9.kh1.co/53/538d121cdea5fd73bd2ec466a3f3f7fe2ca0e090.jpg
ប្លែកៗ
 26-Sep-2021 9am · 2 months ago

មានក្លិនខ្លួនមិនល្អ មិនកោរពុកមាត់ មិនងូតទឹក ឬដុសធ្មេញជាប្រចាំទេ

ឥណ្ឌា៖ ស្ត្រីឥណ្ឌាម្នាក់មានឈ្មោះថា Soni Devi អាយុ២០ឆ្នាំ បានដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរ ដើម្បីលែងលះប្ដីរបស់នាង ដោយសារតែបុរសជាប្ដីអាយុ២៣ឆ្នាំ មិនចេះរក្សារបៀបរស់នៅឲ្យប្រកបដោយអនាម័យដូចគេដទៃឡើយ ដែលមានក្លិនខ្លួនមិនល្អ មិនកោរពុកមាត់ មិនងូតទឹក ឬដុសធ្មេញជាប្រចាំទេ។

តាមប្រភពព័ត៌មានចុះផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា ការចាត់វិធានការលើពាក្យបណ្ដឹងពីខាងគណៈកម្មការស្ត្រីនៃរដ្ឋ (SWC) បានផ្ដល់ឧសានវាទរយៈពេល២ខែដល់បុរសជាប្ដី ដើម្បីកែតម្រូវរបៀបរស់នៅឡើងវិញ ឬអាចប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការមិនអនុលោមតាមបទបញ្ជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ លោកស្រី Pratima Sinha ជាសមាជិក SWC បាននិយាយថា ស្ត្រីជាប្រពន្ធបានមករកអ្នកស្រីកាលពីថ្ងៃព្រហស្បត្តិ៍ និងថាចង់លែងលះជាមួយប្ដី ដែលហេតុផលនៃការលែងលះបានធ្វើឲ្យអ្នកស្រីមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងញត្តិ នាងបានប្រាប់ថា នាងបានរៀបការជាមួយប្ដីក្នុងឆ្នាំ២០១៧ ហើយប្ដីមានក្លិនស្អុយដោយសារការមិនចេះអនាម័យខ្លួនប្រាណជិត១០ថ្ងៃ ទាំងសុខភាពមាត់ធ្មេញ និងមិនមានសុជីវធម៌ផងដែរ។ ហើយនាងថែមទាំងប្ដេជ្ញាចិត្តថា ត្រូវតែលែងលះជាមួយប្ដីឲ្យបាន ដោយលើកឡើងទៀតថា នាងមិនអាចទ្រាំនឹងការអាម៉ាស់មុខជាមួយប្ដីបានទៀតទេ។

យ៉ាងណាមិញ បើទោះជាស្ត្រីជាប្រពន្ធចង់លែងលះខ្លាំងយ៉ាងណាក៏ដោយ ក៏បុរសជាប្ដីមិនចង់ដែរ ដោយចង់បន្ដរស់នៅជាមួយគ្នាទៀត ហើយថែមទាំងសន្យាថាខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកែលម្អរបៀបរស់នៅរបស់គាត់ និងយកឈ្នះលើទំនុកចិត្តរបស់ប្រពន្ធផងដែរ៕

ប្រភព: tribune

https://s9.kh1.co/__image/w=394,h=218,q=100/1f/1f87991912f6e6b0b0b1c0983b3731f9b9349b3c.jpg
ប្ដីប្រពន្ធមួយគូខាងលើ
Meas Chandara
D.R

អត្ថបទទាក់ទង