ជាអ្នកណា? លោក Lampard ទទូចថា គាត់ចង់ជួយអតីតកីឡាកររបស់ Chelsea រូបនេះ

//s9.kh1.co/b0/b0efe4b59f9aa656c8210b1c3b2d349592b8aad1.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក​ Lampard ទទូចថា​ ចង់ជួយ កីឡាករ Fikayo Tomori

អឺរ៉ុប៖ អតីតអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោក Frank Lampard បានទទូចថា លោកចង់ជួយ អតីតកីឡការ Chelsea ម្នាក់គឺ កីឡាករ​ Fikayo Tomori ពីព្រោះគេមិនទាន់មិនយល់ពីកាលៈទេសៈច្បាស់លាស់ ដែលធ្វើឲ្យគេត្រូវចាកចេញពីក្រុមកាលពីដើមរដូវកាល ២០២០-២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Fikayo Tomori
កីឡាករ Fikayo Tomori

ជាការពិតណាស់  Tomori ត្រូវបានក្លិប​ Derby County ខ្ចីជើងពី Chelsea នៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៨។ ដោយការបង្ហាញខ្លួនបានយ៉ាងល្អរបស់គេ នៅក្នុងលីគទីពីររបស់អង់គ្លេស Chelsea ក៏មានចំណាប់អារម្មណ៍ក្នុងការនាំយកគេមកកាន់ទ្រនំចាស់វិញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការមកដល់របស់ Thiago Silva បានធ្វើឲ្យ កីឡាករ Tomori ចាប់ផ្តើមបាត់បង់ឱកាសនៅក្នុងក្លិប ហើយក៏បានផ្ទេរទៅកាន់ AC Milan ក្នុងតម្លៃ ២៥លានផោន (ឬប្រមាណ ៣៤លានដុល្លារ) ។

កីឡាករ Fikayo Tomori
កីឡាករ Fikayo Tomori

លោក​ Lampard បាននិយាយថា៖

វាពិតជាពិបាកណាស់ព្រោះអំឡុងពេលចុងក្រោយនេះ ក្លិបយើងគឺមាន ខ្សែការពារកណ្តាលច្រើន។ ខ្ញុំពិតជាចង់ជួយ Tomori ខ្លាំងណាស់ ប៉ុន្តែខ្ញុំគិតថាគេមិនទាន់យល់ពីជម្រៅចិត្តខ្ញុំទេ។ វាពិតជាពិបាកខ្លាំងណាស់ សម្រាប់កីឡាករវ័យក្មេង ដែលត្រូវជួបឧបសគ្គច្រើនបែបនេះ៕

Frank Lampard

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T