អស់មិនតិចទេ! ស្ត្រីឥណ្ឌារូបនេះ កក់យន្ដហោះលំដាប់ខ្ពស់មួយទាំងមូល ដើម្បីជិះជាមួយសុនខ

//s9.kh1.co/7b/7be7c89d9befd6c3150520c1af87ebf1d8a5c052.jpg
សង្គម

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកស្រីត្រូវចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ៣,២៥៤ដុល្លារអាមេរិក

ឥណ្ឌា៖ ​កាលពីចុងសប្ដាហ៍មុននេះ បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេមានសុនខពណ៌សមួយក្បាល ត្រូវធ្វើដំណើរលើយន្ដហោះ បន្ទាប់ពីស្ត្រីម្នាក់ដែលជាម្ចាស់របស់វា បានកក់យន្ដហោះលំដាប់អ្នកជំនួញមួយទាំងមូលចំនួន១២កៅអី សម្រាប់ធ្វើដំណើរប្រកបដោយផាសុកភាពពីទីក្រុងបុមបៃ ឆ្ពោះទៅកាន់ទីក្រុងឆេនណៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្លៃសំបុត្រយន្ដហោះសម្រាប់មួយកៅអីលំដាប់អ្នកជំនួញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានតម្លៃប្រហែល២០,០០០រ៉ូពី (ប្រមាណ២៧១ដុល្លារអាមេរិក) ដូច្នេះមានន័យថាអ្នកស្រីត្រូវចំណាយអស់ទឹកប្រាក់ចំនួន២៤០,០០០រ៉ូពីឯណោះ (ប្រមាណ៣,២៥៤ដុល្លារអាមេរិក)។

ទន្ទឹមនឹងនេះដែរ ខាងក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា វាកម្រណាស់ដែលមានអ្នកដំណើរកក់យន្ដហោះលំដាប់អ្នកជំនួយមួយទាំងមូល តែវាមិនមែនជារឿងចម្លែកទេ ដែលពួកគេបានឃើញសត្វចិញ្ចឹមហោះហើរ។ ហើយចំពោះអ្នកដំណើរណាដែលចង់ធ្វើដំណើរជាមួយសត្វចិញ្ចឹម គឺត្រូវមានប័ត្រចាក់វ៉ាក់សាំងសុខភាព និងជំងឺឆ្កែឆ្កួតផងដែរ។ ចំពោះទម្ងន់សត្វចិញ្ចឹមវិញ គឺត្រូវតិចជាង៥គីឡូក្រាម ហើយម្ចាស់និងវា ត្រូវទៅអង្គុយនៅជួរចុងក្រោយនៃកាប៊ីន៕

ប្រភព: asiaone / thehindu

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T