ម៉ាស៊ីនលក់ល្អិតដែលបរិភោគបាន ដាក់ដំណើរការក្នុងប្រទេសជប៉ុនយ៉ាងពេញនិយម

//s9.kh1.co/22/2204856141b4f3e21c0dc981a4020b41274fb5b5.jpg
សង្គម

 ២១-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចង្រិតអំបិលវិញជាអាហារដែលពេញនិយមបំផុត ក្នុងមួយកំប៉ុងមានតម្លៃជិត១២ដុល្លារអាមេរិក។

ជប៉ុន៖ នៅតាមបណ្ដាប្រទេសជាច្រើន តែងតែមាននូវម៉ាស៊ីនលក់ទំនិញលក់ដោយស្វ័យប្រវត្តិដូចជាស្ករគ្រាប់ ភេសជ្ជៈ និងអាហារសម្រន់ផ្សេងៗ ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នកទិញ ដោយគ្រាន់តែដាក់កាក់ ឬក្រដាសប្រាក់ចូលម៉ាស៊ីន និងចុចជ្រើសរើសទំនិញដែលយើងត្រូវការ នោះវានឹងធ្លាក់មកតាមប្រឡោះមួយភ្លាមៗ។ ទន្ទឺមនឹងនេះដែរ ប្រទេសជប៉ុនកំពុងណែនាំនូវម៉ាស៊ីនលក់សត្វល្អិត ដែលអាចបរិភោគ នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ហើយកាលពីថ្មីៗនេះ ទើបតែតំឡើងម៉ាស៊ីននៅទីក្រុងមីយ៉ាគី ភាគខាងលិចប្រទេសជប៉ុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាស៊ីនលក់សត្វល្អិត នឹងផ្ដល់ជូននូវបញ្ជីឈ្មោះសត្វល្អិតចំនួន១២ប្រភេទដូចជា ដង្កូវឬស្សី ចង្រិត និងសត្វល្អិតក្នុងទឹកជាដើម ហើយពួកវាត្រូវបានសម្អាត ចម្អិនលាយគ្រឿង និងវេចខ្ចប់ដាក់ក្នុងកំប៉ុងរៀងខ្លួនៗ ដែលមួយកំប៉ុងលក់ក្នុងតម្លៃប្រមាណ៧០០យេន (ប្រមាណដុល្លារអាមេរិក) ដល់១,០០០យេន (ប្រមាណដុល្លារអាមេរិក)។ ចំពោះចង្រិតអំបិលវិញជាអាហារដែលពេញនិយមបំផុត ក្នុងមួយកំប៉ុងមានតម្លៃចំនួន១,៣០០យេន (ប្រមាណជិត១២ដុល្លារអាមេរិក)។ ហើយក្នុងកំប៉ុងនីមួយៗអាចមានសត្វល្អិតប្រហែលចាប់ពី២០ ទៅ៣០ក្បាលឯណោះ។

យ៉ាងណាមិញ ក៏មានប្រជាពលរដ្ឋមួយចំនួនដែរ ដែលពួកគេមានអារម្មណ៍ស្អប់ខ្ពើមសត្វល្អិត និងមិនហ៊ានទិញបរិភោគឡើយ តែសម្រាប់លោក Koga Takahiko វិញដែលជាអ្នកតំឡើងម៉ាស៊ីនក្នុងទីក្រុងខាងលើ​បាននិយាយថា វាពិតជាឆ្ងាញ់ និងជាអាហារសម្រន់ដែលពោរពេញទៅដោយប្រូតេអ៊ីន និងសារធាតុរ៉ែផងដែរ។ ហើយវាគឺជាក្ដីសង្ឃឹមរបស់គាត់ថាការបរិភោគសត្វល្អិតចេញពីកំប៉ុង នឹងក្លាយជាការទទួលយកបានយ៉ាងទូលំទូលាយផងដែរ៕

ប្រភព: thethaigerstraitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T