លេងសើចមុខប្រពន្ធកូន តែការងារម៉ឺងម៉ាត់ហ្មត់ចត់ សមនឹងឈ្មោះជាប្ដីនិងប៉ាៗល្អ

//s9.kh1.co/3c/3c6b17ac4220baebb2489c4bd79c08782fe8efe1.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនសរសើរមិនបាន តារាប្រុសខ្មែរ៣រូបដែលបានផ្លាស់ប្ដូរអត្តចរិតនៅកន្លែងការងារផ្សេង និងនៅផ្ទះផ្សេង ព្រមទាំងដើរតួជាមេគ្រួសារបានយ៉ាងល្អ។

ភ្នំពេញ៖ កន្លងទៅច្រើនឆ្នាំមកហើយ ដែលសិល្បករ សិល្បការិនីខ្មែរល្បីៗប្រចាំប្រទេស បានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារ។ ដោយបច្ចុប្បន្ន គេសង្កេតឃើញជីវិតគ្រួសារតារាខ្មែរជាច្រើនគូ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗ ខណៈពួកគេរៀបការបង្កើតកូនរស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលសិល្បករដែលជាមេគ្រួសារ ពួកគេបានធ្វើជាស្វាមី និងប៉ាៗល្អ ជាគំរូដល់ក្មេងជំនាន់ក្រោយ តាមរយៈការបង្ហាញនូវទង្វើរ និងសកម្មភាពល្អៗចំពោះប្រពន្ធកូន។ ជាពិសេស អ្វីដែលគេតែងតែសង្កេតឃើញតារាប្រុសខ្មែរទាំងនោះ បានបែកចែកការរស់ក្នុងគ្រួសារ និងកន្លែងការងារដាច់ស្រលះពីគ្នាតែម្ដង។ ដោយនៅផ្ទះជាមួយភរិយា និងកូន ពួកគេតែងតែបង្ហាញអត្តចរិតកំប្លុកកំប្លែង លេងសើចច្រើនដើម្បីបង្កើនភាពរីករាយក្នុងគ្រួសារ តែបើនៅកន្លែងធ្វើការប៉ាសម័យថ្មីទាំងនោះ ពិតជាមានទំនួលខុសត្រូវ ម៉ឺងម៉ាត់ហ្មត់ចត់នឹងការងារគួរឲ្យសរសើរ។

ជាក់ស្ដែង សិល្បករខ្មែរដែលតែងតែត្រូវបានមហាជនស្ងើចសរសើរនូវលើទង្វើល្អ ធ្វើដាក់ប្រពន្ធកូន ពូកែខាងគ្រប់គ្រងគ្រួសារនោះមានដូចជា៖

១៖ លោក ជា វណ្ណារិទ្ធ

លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ ជាមួយភរិយា និងកូនប្រុសទាំងពីរ
លោក ជា វណ្ណារិទ្ធ ជាមួយភរិយា និងកូនប្រុសទាំងពីរ

២៖ លោក គឹម សីហា

លោក គឹម សីហា
លោក គឹម សីហា
លោក គឹម សីហា ជាមួយភរិយា និងកូនស្រី
លោក គឹម សីហា ជាមួយភរិយា និងកូនស្រី

៣៖ លោក ថមមី

លោក ថមមី
លោក ថមមី
លោក ថមមី ជាមួយភរិយា និងកូនស្រី
លោក ថមមី ជាមួយភរិយា និងកូនស្រី
ជា វណ្ណារិទ្ធគឹម សីហាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T