ម្ចាស់ផ្ទះថ្មី រកឃើញតុក្កតានៅក្នុងជញ្ជាំង និងក្រដាសមួយសន្លឹកដែលលាក់ទុកយូរឆ្នាំ - Khmerload

ម្ចាស់ផ្ទះថ្មី រកឃើញតុក្កតានៅក្នុងជញ្ជាំង និងក្រដាសមួយសន្លឹកដែលលាក់ទុកយូរឆ្នាំ

https://s9.kh1.co/2c/2c41f4832a97bcca60da47159e168e9387175b50.jpg
ប្លែកៗ
 20-Sep-2021 9am · 2 months ago

នៅលើក្រដាសសរសេរឡើងដោយអ្នកបម្រើ ដែលស្អប់ម្ចាស់ផ្ទះ

អង់គ្លេស៖ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ លោក Jonatha Lewis អាយុ៣២ឆ្នាំ បានទទួលសោរផ្ទះ និងធ្វើដំណើរទៅកាន់ផ្ទះថ្មីរបស់គាត់ជាលើកដំបូង ក្នុងតំបន់ Walton-on-the-Hill នៃប្រទេសអង់គ្លេស ហើយគាត់ក៏ស្រាប់តែបានជួបប្រទះនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនិងចម្លែកមួយផងដែរ។

យោងតាមសម្ដីរបស់បុរសរូបនេះបានឲ្យដឹងថា នៅពេលទៅដល់ផ្ទះថ្មី គាត់បានឃើញជញ្ជាំងក្រោមជណ្ដើរមានចន្លោះប្រហោង ហើយបន្ទាប់មក ក៏សម្រេចចិត្តយកញញួរទៅវាយជញ្ជាំង និងមិនយូរប៉ុន្មាន ក៏បានឃើញតុក្កតាកូនក្រមុំមួយដែលស្លៀករ៉ូប ដោយមានភ្ជាប់នូវក្រដាសមួយសន្លឹកផងដែរ។ តួយ៉ាងនៅលើក្រដាស បានសរសេររៀបរាប់ថា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជូនចំពោះអ្នកអាន ឬម្ចាស់ផ្ទះថ្មីអរគុណដែលបានធ្វើឲ្យខ្ញុំមានសេរីភាព!ឈ្មោះរបស់ខ្ញុំគឺ Emily ហើយម្ចាស់របស់ខ្ញុំជាម្ចាស់ផ្ទះនេះ ដែលបានរស់នៅទីនេះក្នុងឆ្នាំ១៩៦១។ ខ្ញុំមិនចូលចិត្តពួកគាត់ទេ ដូច្នេះពួកគាត់គួរតែចាកចេញ។ អ្វីដែលពួកគាត់ធ្វើគឺមានតែការច្រៀង និងរីករាយ ហើយវាពិតជាគួរឲ្យធុញទ្រាន់ណាស់។ ការចាក់គឺជាជម្រើសស្លាប់របស់ខ្ញុំសម្រាប់ពួកគាត់ ដូច្នេះខ្ញុំសង្ឃឹមថាអ្នកមានកាំបិត។សង្ឃឹមថាអ្នកគេងលក់ស្រួល!

សំណេរលើក្រដាស

យ៉ាងណាមិញ ក្រោយពីលោក Lewis រៀបរាប់រឿងរ៉ាវខាងលើនេះ ទៅកាន់មិត្តភក្ដិរបស់គាត់ឲ្យដឹងរួចមក ស្រាប់តែមិត្តភក្ដិជំរុញឲ្យគាត់ដាក់លក់ផ្ទះវិញ តែសម្រាប់គាត់ផ្ទាល់មិនបានភ័យខ្លាចអ្វីឡើយ ដោយគិតថាវាជារឿងអស់សំណើចប៉ុណ្ណោះ។ ហើយម៉្យាងទៀត វាហាក់ដូចជាមាននរណាម្នាក់ចង់លេងសើចជាគាត់ប៉ុណ្ណោះ ដែលមើលទៅតុក្កតាគ្មានសភាពចាស់ ឬកខ្វក់ខ្លាំងឡើយ។ ចំណែកក្រដាសវិញក៏មើលទៅ វាដូចជាទើបបានសរសេរឡើងកាលពីថ្មីៗនេះដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=630,h=531,q=100/47/474c0b1beafc21bd842192b49ffcb213d055fe63.jpg
រូបភាព
https://s9.kh1.co/__image/w=633,h=624,q=100/05/05e9e05e5b0616db78b0af2d2480cb5b3b4058a7.jpg
រូបភាព
https://s9.kh1.co/__image/w=633,h=537,q=100/a3/a3ece4b22011b7405f8381889e0d3f3559d4538f.jpg
រូបភាព
https://s9.kh1.co/__image/w=633,h=578,q=100/e9/e9c3b9d22ef25e8f1f408b0044c1b10a026bb6ae.jpg
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង