បុរសរូបនេះអះអាងថា គាត់គេងមួយថ្ងៃ៣០នាទីប៉ុណ្ណោះ អស់រយៈពេល១២ឆ្នាំហើយ

//s9.kh1.co/9b/9b21ed194a304d2257d1a75f57ae20e50ebb799a.jpg
សង្គម

 ១៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសរូបនេះ មានមុខងារជាប្រធាន សមាគមអ្នកគេងតិចជប៉ុន ហើយឥឡូវនេះ គាត់កំពុងបង្រៀនអ្នកផ្សេងទៀតពីវិធីកាត់បន្ថយពេលវេលានៃការគេង

ជប៉ុន៖ បុរសជប៉ុនម្នាក់មានឈ្មោះថា Daisuke Hori អាយុ៣៦ឆ្នាំ បានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបណ្ដុះបណ្ដាលចិត្ត និងរាងកាយរបស់គាត់ឲ្យដំណើរការលើការគេងតិចម៉ោង តាមដែលអាចធ្វើទៅបាន ខណៈគាត់បានអះអាងថា គាត់គេងតែ៣០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមិនបានធ្វើឲ្យគាត់អស់កម្លាំងទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ មានមុខងារជាប្រធាន សមាគមអ្នកគេងតិចជប៉ុន ហើយឥឡូវនេះ គាត់កំពុងបង្រៀនអ្នកផ្សេងទៀតពីវិធីកាត់បន្ថយពេលវេលានៃការគេងប្រចាំថ្ងៃរបស់ពួកគេ ដើម្បីឲ្យពួកគេអាចរីករាយនឹងជីវិតកាន់តែច្រើនឡើង។

តួយ៉ាង កាលពីថ្មីៗនេះ គាត់ត្រូវបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមរបស់ប្រទេសជប៉ុន ដែលគាត់បាននិយាយអំពីកាលវិភាគនៃការគេងដ៏ចម្រូងចម្រាសរបស់គាត់ឲ្យគេដឹង។ ជាក់ស្ដែងគាត់តែងតែមានអារម្មណ៍ថាធ្វើការ១៦ម៉ោង មិនគ្រប់គ្រាន់សម្រាប់ធ្វើអ្វីគ្រប់យ៉ាង ដែលគាត់ចង់បានជារៀងរាល់ថ្ងៃឡើយ។ ហើយនៅចំណុចមួយ គាត់បានចាប់ផ្ដើមស្រាវជ្រាវ និងពិសោធដោយកាត់បន្ថយទម្លាប់នៃការគេងប្រចាំថ្ងៃរបស់ថ្ងៃ និងអស់រយៈពេលជាច្រើនឆ្នាំ ការគេងពី៩ម៉ោង បានធ្លាក់មកត្រឹមគេងកន្លះម៉ោង ដែលគាត់នៅតែមានសុខភាពល្អ និងស្វាហាប់ដដែល។

ទន្ទឹមនឹងនេះដែរ ខាងអ្នកផលិតកម្មវិធីទូរទស្សន៍ បានស្នើសុំតាម និងផ្ដិតយកសកម្មភាពនៃការរស់នៅរបស់គាត់ រយៈពេលបីថ្ងៃ ហើយគាត់ក៏បានយល់ព្រម និងជាលទ្ធផល គាត់ពិតជាបានគេងតែកន្លះម៉ោងពិតមែន តែមានថ្ងៃខ្លះតិចជាកន្លះម៉ោងទៀតផងដែរ។ សកម្មភាពរបស់គាត់​ មានដូចជាហាត់ប្រាណ អានសៀវភៅ សរសេរអត្ថបទខ្លះៗប្រចាំសប្ដាហ៍ លេងវីដេអូហ្គេម បង្កើតវីដេអូខ្លីៗអំពីការគេងលក់ស្រួល ជជែកកម្សាន្តជាមួយអ្នកលេងបណ្ដាញអ៊ីនធឺណេត និងចេញទៅជួបមិត្តភក្ដិ ដើម្បីទទួលទានអាហារពេលល្ងាចជាដើម។

យ៉ាងណាមិញ គាត់ក៏បានទទួលស្គាល់ដែរថា គាត់ពិតជាងងុយគេងពេលខ្លះ តែគាត់បានព្យាយាយទទួលទានជាតិកាហ្វេអ៊ីន ដើម្បីកុំឲ្យងងុយគេង និងអាចមានពេលធ្វើសកម្មភាពផ្សេងៗបាន។ ហើយបើទោះបីជា គាត់បានបង្ហាញពីទម្លាប់នៃការគេងមិនប្រក្រតីតាមរយៈកញ្ចក់ទូរទស្សន៍ក៏ដោយ ក៏មានមនុស្សមួយចំនួនមិនជឿជាក់លើការអះអាងរបស់គាត់ផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

លោក Daisuke Hori
លោក Daisuke Hori
លោក Daisuke Hori
លោក Daisuke Hori
លោក Daisuke Hori
លោក Daisuke Hori
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
សកម្មភាពនៃក្រុមការងារទូរទស្សន៍តាមដានគាត់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T