មិនទាន់ចេញលក់ផង! Google លេងដាក់តាំងបង្ហាញរូបរាងទូរសព្ទ Pixel 6 ស្ដែងនៅខាងមុខហាងរបស់ខ្លួនតែម្ដង - Khmerload

មិនទាន់ចេញលក់ផង! Google លេងដាក់តាំងបង្ហាញរូបរាងទូរសព្ទ Pixel 6 ស្ដែងនៅខាងមុខហាងរបស់ខ្លួនតែម្ដង

https://s9.kh1.co/fd/fd54ed6ef0f4c16f6a7fbb73f319e7796c50d23a.jpg
បច្ចេកវិទ្យា
 17-Sep-2021 9am · 2 months ago

អ្នកដំណើរឆ្លងកាត់អាចក្រឡេកមើលទូរសព្ទសេរ៊ីថ្មីនេះ ដោយមិនចាំបាច់ចូលមកក្នុងហាងដោយផ្ទាល់នោះឡើយ។

បរទេស៖ ក្រុមហ៊ុន Google កំពុងបន្តការផ្សព្វផ្សាយទូរសព្ទ Pixel 6 ដែលនឹងមកដល់នាពេលខាងមុខនេះ ដែលខុសប្លែកពីការប្រកាសទូរសព្ទកាលពីពេលមុនៗ។ នៅសប្ដាហ៍នេះ នៅហាងផ្លូវការរបស់ Google ក្នុងទីក្រុងញូវយ៉ក បានដាក់បង្ហាញរូបរាងទូរសព្ទ Pixel 6 មានពណ៌បែបកាត់ក្រហម និងពណ៌មាសស្រាលសម្រាប់ Pixel 6 Pro។

រូបភាពដែលត្រូវបានថតដោយអ្នកលេង Reddit បង្ហាញទូរសព្ទចំនួនពីរ ដែលដាក់តាំងបង្ហាញក្នុងទូកញ្ចក់ ដែលអាចមើលឃើញពីខាងក្រៅហាង។ ដូច្នេះ អ្នកដំណើរឆ្លងកាត់អាចក្រឡេកមើលទូរសព្ទសេរ៊ីថ្មីនេះ ដោយមិនចាំបាច់ចូលមកក្នុងហាងដោយផ្ទាល់នោះឡើយ។ ជាការពិត Google បានបញ្ចេញការផ្សាយពាណិជ្ជកម្ម ពីលក្ខណៈទូរសព្ទ Pixel 6 រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Google ក៏កំពុងដំឡើងផ្ទាំងប៉ាណូផងដែរ ដើម្បីបង្អួតពី Pixel 6។ ក្រុមហ៊ុន Google នៅតែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទចេញលក់ជាក់លាក់ សម្រាប់ទូរសព្ទទាំងនេះ ដោយគ្រាន់តែបង្ហាញថានឹងមកដល់នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ2021។ ទោះជាយ៉ាងណា គេរំពឹងថាស្មាតហ្វូននេះនឹងដាក់លក់ នៅអំឡុងខែតុលា ខាងមុខនេះ៕

https://s9.kh1.co/__image/w=650,h=280,q=100/8b/8b9c78e02c34f9427c871bbeac25456f3ad98b8a.png
សេរ៊ីទូរសព្ទ Pixel 6 ដាក់តាំងបង្ហាញនៅខាងមុខហាងផ្លូវការរបស់ Google ក្នុងទីក្រុងញូវយ៉ក
https://s9.kh1.co/__image/w=650,h=414,q=100/ee/eea1002edab86afc2bd229f206d3db6bd9bfe911.png
ផ្ទាំងប៉ាណូផ្សព្វផ្សាយទូរសព្ទ Pixel 6

ប្រភព: Android Authority

Chhen Hangly
H.L

អត្ថបទទាក់ទង