រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រី ប្រចាំផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា នៅតែរក្សាកេរ្ត៍ឈ្មោះខ្លួនបានល្អ ក្នុងវិស័យចម្រៀង មិនតែប៉ុណ្ណោះ តារាស្រីខ្លួនល្អិតសាច់ចាំរូបនេះ ហាក់ប្រើជីវិតសែនសាមញ្ញបំផុត ដោយរូបនាង កម្រនឹងបានឃើញ ប្រើជីវិតហ៊ឺហាខ្លាំងក្លា បង្អួតផ្ទះរថយន្ត ដូចតារាមួយចំនួនឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងប្រុស ឆន សុវណ្ណរាជ បានបង្ហោះសារជូនពរ តារាស្រីរូបនេះ ទោះបីយឺតពេលយ៉ាងណាក្តី តែពាក្យជូនពរបស់តារាប្រុសរូបនេះ គឺពិតជាកក់ក្តៅខ្លាំងណាស់។
ជាមួយគ្នានេះ មានហ្វេនៗច្រើននាក់ខ្លាំងណាស់ ហាក់មិនសូវដឹងពីអាយុពិតរបស់រូបនាងប៉ុន្មានឡើយ ឃើញក្មេងៗតែងខ្លួនធម្មតាទាក់ទាញចឹងមែន តែតារាចម្រៀង ឈិត សុវណ្ណបញ្ញា មានអាយុ ៣៥ឆ្នាំហើយឆ្នាំនេះ តែដោយសារ បញ្ហាកូវីដ ទើបឆ្នាំនេះ រូបនាងមិនបានប្រារព្ធពិធីជួបជុំមិត្តភក្តិជិតស្និទ ដូចឆ្នាំមុនៗ ដែលឆ្នាំមុន រូបនាងនិងមិត្តភក្តិតារាមួយចំនួន ដូចជា កញ្ញា ទេព បូព្រឹក្ស លោក ងួន ចាន់ដេវីត តារាប្រុស រ៉ូលីន និងមិត្តភក្តិផ្សេងៗទៀត បានហូបអាហារពេលល្ងាច យ៉ាងរីករាយជាមួយគ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖