ផ្អែមល្ហែមបែបវ័យជ្រេ! គង់ សុជាតិ និងស្វាមី បង្ហាញរូបពោរពេញដោយភាពល្អូកល្អើន

//s9.kh1.co/90/90e722a145f392fe12dee44fc2cffbc1fab059cc.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មើលហើយមិនច្រណែនមិនបាន វ័យជ្រេបន្តិចមែន តែស្នេហា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល នៅតែផ្អែមល្ហែម។

កម្សាន្ត៖  ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ កំពុងតែសាងក្តីសុខជាខ្លាំង ជាមួយស្វាមី លោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញចក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំរួចមក ក្រឡេកមើលជីវិតប្តីប្រពន្ធមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើង ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នា គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់អ្នកទាំងពីរផងដែរ។

ទន្ទឹមនឹងនេះនាពេលថ្មីៗនេះ ផងដែរ មហាជនបានសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះតែងបង្ហោះរូបបែបស្វីតៗ នៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើមបើទោះបីជាវ័យជ្រេបន្តិចមែនក៏ស្នេហា  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មិនឲ្យចាញ់ក្មេងៗប៉ុន្មាននោះទេ។

ក្នុងនោះ ក៏ធ្វើឱ្យអ្នកគាំទ្រច្រណែននឹងគូស្វាមីភរិយាទាំងពីរនេះ មែនទែនតែម្តង ព្រោះរាល់សកម្មភាពគឺតែងតែស្វីតៗខ្លាំង ដែលនេះក៏បានសបញ្ជាក់ពីការយល់ចិត្តយល់ថ្លើម និង ការរស់នៅប្រកបដោយសុភមង្គលរបស់គូជីវិតមួយគូនេះផងដែរ និង ក៏ជាគំរូដ៏ប្រពៃសម្រាប់ប្តីប្រពន្ធផ្សេងទៀត យកទុកជាតម្រាប់ផងដែរ៕។

សូមទស្សនារូបភាពខាងក្រោម៖

គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ 
គង់ សុជាតិ 
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិ និង ស្វាមី
គង់ សុជាតិជា វិបុល
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T