លោកតាអូស្ត្រាលីម្នាក់នេះ ផ្ទេរលុយជាង៧១,០០០ដុល្លារចូលខុសកុងធនាគារ ហើយឥឡូវអាចនឹងបាត់បង់ផ្ទះទៀត

https://s9.kh1.co/c6/c6db4e0a9dc3168bc3afcc4d155810cae30c21ba.jpg
ប្លែកៗ
 08-Sep-2021 2pm · a year ago

ផ្ទេរខុសហើយ អ្នកទទួលរត់ទៅដកលុយយ៉ាងលឿន

អូស្ត្រាលី៖ លោកតាម្នាក់ មានអាយុ៨៨ឆ្នាំ មកពីរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងការបាត់បង់ផ្ទះរបស់គាត់ ក្រោយពីគាត់ច្រឡំផ្ទេរប្រាក់ចំនួន៧១,៤០០ដុល្លារអាមេរិក ទៅកាន់គណនីរបស់គេដទៃ ទាំងដែលគាត់ត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនរើផ្ទះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតា Gordon Layton មិនដឹងឡើយថាគាត់បានរក្សាទុកគណនីធនាគារ ក្រោមឈ្មោះម្ចាស់ខុសទេ ហើយអ្នកដែលទទួលបានប្រាក់ពីគាត់ក៏បានបដិសេធមិនព្រមប្រគល់ប្រាក់ឲ្យមកវិញដែរ។ ចំណែកកូនស្រីរបស់គាត់បានដឹងកំហុសនេះ ក្នុងរយៈពេលបីម៉ោង ដែលវាយឺតពេលទៅហើយ ហើយប្រាក់ទាំងអស់ ត្រូវបានគេដកចេញពីធនាគារក្នុងថ្ងៃតែមួយផងដែរ។ ទន្ទឹមនឹងនេះដែរ ខាងធនាគារបានព្យាយាមណាស់ដែរ តែមិនបានលទ្ធផលអ្វីឡើយ។

ងាកទៅកាន់ក្រុមហ៊ុនរើផ្ទះវិញ កំពុងគំរាមកំហែងលោកតា ដោយចាត់វិធានការតាមផ្លូវច្បាប់ដើម្បីទទួលបានប្រាក់ដែលលោកតាជំពាក់ និងមានសិទ្ធិគ្រប់យ៉ាងផងដែរ។ ហើយប្រសិនបើមិនបានប្រាក់ត្រលប់មកវិញទេ លោកតាអាចនឹងត្រូវបង្ខំចិត្តលក់ផ្ទះ ដើម្បីយកប្រាក់សង់គេ។

យ៉ាងណាមិញ ខាងធនាគារសុំមិនធ្វើការអត្ថាធិប្បាយជាសាធារណៈលើព័ត៌មានលម្អិតជាក់លាក់ណាមួយរបស់អតិថិជនឡើយ តែឥឡូវនេះ កំពុងរួមសហការជាមួយក្រុមប៉ូលិសផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖ 

លោកតា
លោកតា
ផ្ទះរបស់គាត់
ផ្ទះរបស់គាត់
Meas Chandara
D.R

អត្ថបទទាក់ទង