រង់ចាំយូរហើយមែនទេ? ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលពីប្រូម៉ូសិនថ្មី «OPPO Week» បានមកដល់ហើយ ជាមួយនឹងកាដូដ៏សន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក! - Khmerload

រង់ចាំយូរហើយមែនទេ? ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលពីប្រូម៉ូសិនថ្មី «OPPO Week» បានមកដល់ហើយ ជាមួយនឹងកាដូដ៏សន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក!

https://s9.kh1.co/b7/b71f6d08d872cd4c8fc3ab42366e8231f4fc1469.jpg
បច្ចេកវិទ្យា
 08-Sep-2021 12pm · 3 months ago

ទិញ 1 បានរហូតដល់ទៅ 3! ចំណេញលើសចំណេញ នេះគឺជារដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO គឺកំពូលប្រូម៉ូសិនដ៏ពិសេស OPPO Week

ភ្នំពេញ៖ ទិញ 1 បានរហូតដល់ទៅ 3! ចំណេញលើសចំណេញ នេះគឺជារដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO គឺកំពូលប្រូម៉ូសិនដ៏ពិសេស OPPO Week ដែលធ្វើឡើងដើម្បីតបស្នងអតិថិជនឲ្យកាន់តែទទួលបានការចំណេញកាន់តែច្រើន ជាមួយនឹងជម្រើសតម្លៃដែលអាចជ្រើសបាន 2 ជម្រើសដោយក្នុងនោះមាន OPPO Reno6 Z 5G តម្លៃ $419 និង OPPO A94 តម្លៃ $299 ថែមជូនកញ្ចប់កាដូពិសេសជាទីគាប់ចិត្តដល់ទៅ 3 មុខគិតជាទឹកប្រាក់ស្មើនឹង $122 រួមមាន៖ បាស Bluetooth (តម្លៃ $39) កាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។ សម្រាប់កម្មវិធីផ្តល់ជូននេះធ្វើឡើងនាថ្ងៃទី08 ដល់ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2021។

https://s9.kh1.co/__image/w=650,h=650,q=100/c7/c7391ffda5e347c41019b124c994af1ce3e74c06.jpg
រដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី Oppo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រាកដណាស់! សម្រាប់អតិថិជនគ្រប់ស្រទាប់វ័យ គឺពិតជាស័ក្កសមនឹងស្មាតហ្វូនដ៏អស្ចារ្យនេះខ្លាំងណាស់ ទាំងការបំពាក់មកជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗព្រមទាំងលក្ខណៈពិសេសៗលើ Reno6 Z 5G ដូច្នេះចង់ដឹងទេថា អ្វីដែលធ្វើឲ្យស្មាតហ្វូននេះមានភាពលេចធ្លោ? ហើយវាបានបំពាក់មកជាមួយនឹងមុខងារថ្មីៗអ្វីខ្លះ?

https://s9.kh1.co/__image/w=650,h=650,q=100/4c/4c0fd5b6a2556f941960308dd73fa441872ac74a.jpg
ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G

ខាងក្រោមនេះជាចំណុចពិសេស និងលេចធ្លោនូវលើស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
1. បន្ទះឈីប 5G៖ Reno6 Z 5G បានបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជម្រុញឲ្យស្ថេរភាពអ៊ីនធើណែតគ្របដណ្តប់មានល្បឿនកាន់តែលឿន (លឿនជាងមុន 10 ទៅ 100 ដង) និងកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និងគ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។
2. កាមេរ៉ាមុខ និងក្រោយ៖ កាមេរ៉ាមុខទំហំ 32MP+មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និងមានភាពទាក់ទាញ។
3. Portrait ជំនួសម្រស់៖ Reno6 Z 5G នាំមុខលើបច្ចេកវិទ្យាថតបែប Portrait បង្ហាញចេញមកកាន់តែទាន់ ទាក់ទាញ និងប្រកបដោយការច្នៃប្រឌិត ដែលក្នុងនោះវាមានមុខងារថត Portrait ចំនួន 3 រួមមាន Bokeh Flare Portrait, វីដេអូ Portrait ជំនួសសម្រស់ និងវីដេអូតាមចាប់គោលដៅ។ ក្រៅពីនោះវាក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដើម្បីក្លាយជាអ្នកជំនាញថតរូបដ៏អស្ចារ្យ និងផ្តល់ភាពលេចធ្លោបន្ថែមទៀតដូចជា AI Palette, AI Color Portrait និង​ Dual View Video។
4: ថាមពលថ្ម៖ មានទំហំធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 និងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ។
5. រូបរាង៖ កម្រាស់ស្តើង 7.92mm និងទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង 2 នេះគឺមិនជាប់ស្នាមដៃ 100%។

https://s9.kh1.co/__image/w=650,h=650,q=100/1b/1b49cfac312d0123c583ae184740adc803b5f8fb.jpg
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G

តោះ! បងប្អូនប្រញាប់រួសរាន់ឡើងណា៎…! ទិញទាន់ៗ ទិញមិនទាន់ដឹងតែស្តាយក្រោយ ហើយព្រោះការផ្តល់ជូននេះមានចំនួនកំណត់ប្រយ័ត្នអស់ពីស្តុកណា៎! ដូច្នេះលោកអ្នកអាចទទួលបានការផ្តល់ជូននេះបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃដែលមានផ្លាក ​ OPPO ទូទាំងប្រទេស ឬដើម្បីទទួលបានព័ត៌មានលម្អិតៗអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ពិសេសកុំភ្លេចទន្ទឹងរង់ចាំមើលថា ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលនេះអាចនឹងបន្តមានរដូវកាលទី 2 ឬអត់? ប្រសិនជាមានមែន សាកទាយមើលថា ពេលណាដែរណ៎?

https://s9.kh1.co/__image/w=650,h=488,q=100/ae/aea5242505b7e43447ff833026369382a82253ca.png
ស្មាតហ្វូនស៊េរីថ្មី OPPO A94
https://s9.kh1.co/__image/w=650,h=427,q=100/88/88798046283e7114d91d2146a04720eec92862b5.jpg
  ស្មាតហ្វូនស៊េរីថ្មី OPPO A94
https://s9.kh1.co/__image/w=650,h=1156,q=100/c0/c03d0ae4c985c7f91a9f4a777c7a6d222d9fbacc.jpg
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
https://s9.kh1.co/__image/w=624,h=960,q=100/85/855f7bbd536aeeb9251500ea473afc570e304f65.jpeg
  ស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង