កំពុងតែល្បីសត្វបក្សីមួយក្បាល មានសមត្ថភាពអាចធ្វើត្រាប់តាមសំឡេងកូនក្មេងយំ គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

//s9.kh1.co/4e/4e9f6525d573b2471efaeb3842b28fc7ba8e22bb.jpg
សង្គម

 ០៥-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សត្វបក្សីឈ្មោលប្រភេទនេះដែលមានរោមកន្ទុយវែងគួរឲ្យភ្ញាក់ផ្អើល មានសមត្ថភាពអាចធ្វើត្រាប់សំឡេង

អូស្ត្រាលី៖ បក្សី lyrebird មួយក្បាលដែលមានឈ្មោះថា Echo អាចរៀនឆាប់ចេះចាប់បាននូវសំឡេងចម្លែកៗ នៅពេលសួនសត្វស្ថិតនៅក្នុងការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ហើយវាក៏អាចបញ្ចេញសំឡេងធ្វើត្រាប់តាមកូនក្មេងយំផងដែរ។ អ្នកថែរក្សានៅសួនសត្វ Taronga ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដោយបង្ហាញសត្វបក្សីឈ្មោលមួយក្បាលឈ្មោះ Echo អាយុ៧ឆ្នាំ បានកំពុងបញ្ចេញសំឡេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Leanne Golebiowsk អ្នកគ្រប់គ្រងផ្នែកសត្វស្លាបនៅសួនសត្វ Taronga បានប្រាប់កាសែត The Guardian ថា Echo បានចាប់ផ្ដើមចម្រាញ់យកសំឡេង តាំងពីមួយឆ្នាំមុន។ លោកបានសន្មត់ថា វាបានរៀនពីភ្ញៀវ។ លោក Golebiowsk បានប្រាប់ The Guardian ទៀតថា Echo អាចរៀនបញ្ចេញសំឡេងពីរបែបទៀត ដោយទីមួយជាសំឡេងស្វាន និងមួយទៀតជាសំឡេងរោទិ៍អគ្គិភ័យ។

សត្វបក្សីឈ្មោលប្រភេទនេះដែលមានរោមកន្ទុយវែងគួរឲ្យភ្ញាក់ផ្អើល មានសមត្ថភាពអាចធ្វើត្រាប់សំឡេង រាប់ចាប់តាំងពីសំឡេងរោទ៍រថយន្ត រហូតដល់សំឡេងកាំភ្លើងជ័ររបស់ក្មេងៗ។ ចំណែកសំឡេងស្វែងរកគូមានភាពចម្រុះកាន់តែច្រើន ដែលពួកវាទំនងជាចង់ចែចង់មីញី៕

ប្រភព: Yahoo! News

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T