មានទេពកោសល្យណាស់! ស្ត្រីជប៉ុនម្នាក់នេះ ច្នៃក្រដាសកាតុងទៅជារូបចម្លាក់ជាច្រើន និងរកប្រាក់បានមិនតិច

//s9.kh1.co/43/4307c0cd669db4094bd4ec80c310a5fb60af1efc.jpg
សង្គម

 ០៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជាមធ្យមក្នុងមួយរូបចម្លាក់ នាងអាចរកបានចំនួនចាប់ពី៩០៩ដុល្លារអាមេរិក ដល់ទៅប្រមាណ១៣,៦៤០ដុល្លារអាមេរិកឯណោះ

ជប៉ុន៖ ក្រដាសកាតុង គឺជាវត្ថុធាតុដើមមួយដែលមានភាពងាយស្រួលបំផុត សម្រាប់យើងអាចយកទៅប្រើប្រាស់បាន ដោយភាពបត់បែនរបស់វាពិតជាជួយសម្រួលដល់យើង មិនត្រឹមតែទាក់ទងនឹងការវេចខ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសមស្របចំពោះបរិស្ថានផងដែរ ព្រោះវាអាចកែច្នៃឡើងវិញបាន និងងាយស្រួលកម្ទេចចោល។ ជាក់ស្ដែង មានស្ត្រីជនជាតិជប៉ុនម្នាក់ បានយកក្រដាសកាតុង ទៅធ្វើរឿងមួយដោយមនុស្សភាគច្រើនមិនអាចធ្វើបានឡើយ ដោយនាងបង្ហាញពីទេពកោសល្យដ៏កម្ររបស់នាង តាមរយៈសិល្បៈ ប្រើក្រដាសកាតុងច្នៃចេញជារូបចម្លាក់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Monami Ohno អាយុ២៩ឆ្នាំ ជាវិចិត្រករ ដែលបង្កើតរូបចម្លាក់ពីក្រដាសកាតុងរាប់មិនអស់ ដូចជារថក្រោះ កាំភ្លើង ម៉ូតូ នាឡិកា មនុស្សយន្ដ និងស្បែកជើងជាដើម។ ហើយអ្វីៗគ្រប់យ៉ាងចាប់ផ្ដើមតាំងពី១០មុនម៉្លេះ នៅពេលដែលនាងធ្វើឡើងសម្រាប់កិច្ចការសាលា។ ការសរសើរពីមនុស្សជុំវិញខ្លួន បានជំរុញឲ្យនាងមានទឹកចិត្តកាន់តែខ្លាំងឡើង ដែលបានក្លាយទៅជាចំណង់ចំណូលចិត្តតែម្ដង។ ងាកទៅកាន់ប្រាក់ចំណូលវិញ ជាមធ្យមក្នុងមួយរូបចម្លាក់ នាងអាចរកបានចំនួនចាប់ពី៩០៩ដុល្លារអាមេរិក ដល់ទៅប្រមាណ១៣,៦៤០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ស្នាដៃរបស់នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលបច្ចុប្បន្ននេះ រូបចម្លាក់ក្រដាសកាតុងរបស់នាង ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលទូទាំងប្រទេសជប៉ុន និងនៅបរទេសផងដែរ៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២២ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T