Toyota Hilux ២០២២ នៅប្រទេសជិតខាងចេញហើយ តើនៅក្នុងប្រទេសកម្ពុជា អាចចេញលក់ទាន់ភ្ជុំបិណ្ឌទេ? - Khmerload

Toyota Hilux ២០២២ នៅប្រទេសជិតខាងចេញហើយ តើនៅក្នុងប្រទេសកម្ពុជា អាចចេញលក់ទាន់ភ្ជុំបិណ្ឌទេ?

https://s9.kh1.co/7d/7d0f8954a1d96d73615815048b2e15cdb6f2f7cc.jpeg
បច្ចេកវិទ្យា
 02-Sep-2021 6pm · 3 months ago

Toyota Hilux ល្បីបំផុតខាងធន់ រឹងម៉ាំ ទំនុកចិត្ត និងសុវត្ថិភាព ហើយស៊េរី Hilux ២០២២ ល្បីថា ទំនើប និង បំពាក់មុខងារពិសេសៗ ជាច្រើន

ភ្នំពេញ៖​ Toyota Hilux ល្បីបំផុតខាងធន់ រឹងម៉ាំ ទំនុកចិត្ត និងសុវត្ថិភាព ហើយស៊េរី Hilux ២០២២ ល្បីថា ទំនើប និង បំពាក់មុខងារពិសេសៗ ជាច្រើន ។ តើ Toyota Hilux Revo Rally ២០២២ នៅកម្ពុជា នឹងចេញលក់នៅពេលណាហើយមានអ្វីពិសេស?

មុននឹងស្រាយចម្ងល់ខាងលើនេះ ងាកទៅមើលពេលកន្លងទៅ ប្រទេសថៃ ដែលក្រុមហ៊ុនតូយ៉ូតានៅទីនោះ កាលពីឆ្នាំទៅ បានបង្ហាញ រថយន្ត Toyota Hilux Rocco ២០២១ ជាមួយរូបរាងប្លែក និង បច្ចេកវិទ្យាទំនើបនោះ គឺដូចគ្នាទាំងស្រុង នឹង Toyota Hilux Revo Rally ២០២១ ខុសគ្នា ត្រឹមតែចង្កូតឆ្វេងស្តាំប៉ុណ្ណោះ ។ មកដល់ឆ្នាំថ្មីនេះ កាលពីខែសីហា ក្រុមហ៊ុនតូយ៉ូតាប្រទេសថៃ បានបង្ហាញ នូវ រថយន្តត្រកូល Hilux ដដែល តែសមត្ថភាព និង ការរចនាកាន់តែស្អាតប្លែកជាងមុន ព្រមទាំងបំពាក់នូវ ការរចនាផ្នែកខាងក្រៅបែបស្ព័រ អមនិមិត្តសញ្ញា Gazoo Racing។ ដូចនេះដែរ តើមានអ្វីខ្លះទៀតដែលប្លែកសម្រាប់ រថយន្តនេះ ។ ខាងក្រោមនេះ គឺបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុត ដែលបានភ្ជាប់មកជាមួយ Hilux Revo GR Sport របស់ថៃ ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

●      កាន់តែពិសេសជាងនេះទៀត បន្ថែមពីលើកញ្ចប់សុវត្ថិភាពដែលមានស្រាប់របស់ Hilux មានដូចជា DRCC (Dynamic Radar Cruise Control), LDA (Lane Departure Alert) និង PCS (Pre Collision System) ម៉ូដែល ២០២២ បានបំពាក់មុខងារ កាមេរ៉ា ៣៦០ ដែលបង្ហាញរូបភាពមួយជុំរថយន្តតែម្ដង ។ 

●      មុខងារ ប្រព័ន្ធសុវត្ថិភាព ពេលថយក្រោយ Rear Cross Traffic Alert ។​

●      កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ហើយក៏មានម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយដែរ ។ 

●      ហើយក៏មានមុខងារ Android Auto និង Apple Car play 

●      កម្លាំងម៉ាស៊ីន ចំណុះ ២,៨ លីត្រដែលផលិតកម្លាំងបាន ២០១ សេះ កម្លាំងអូសទាញរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ ។ ប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ដែលអាចប្រើប្រាស់បានទាំង លេខ ដៃ និង លេខអូតូ ។ ជាមួយគ្នានេះដែរ ក៏បានបំពាក់មុខងារនៃការបើកបរ (Power Mode / Eco Mode) ។

ហេតុនេះទើបខាងសារព័ត៌មានខ្មែរឡូត បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជាក្នុងពេលដ៏ខ្លីនេះទេ? តើ Toyota Hilux Revo Rally ២០២២ មានលក្ខណៈពិសេសដូច Hilux Revo GR Sport ដែរទេ ? 

ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា រថយន្ត Toyota Hilux Rocco នៅប្រទេសថៃ ចំណែកនៅកម្ពុជា ជាទូទៅស្គាល់ថា Toyota Hilux Revo Rally ដែលម៉ូឌែល ២០២២ នេះនឹងមានការប្តូររូបរាង និង បច្ចេកវិទ្យា ដែលកាន់តែធ្វើអោយរថយន្តម៉ូឌែលនេះមានលក្ខណៈទំនើប ផាសុខភាព សមត្ថភាព និង ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ក្នុងការបើកបរ ។ ក្រុមហ៊ុនបានបន្ថែមទៀតថា ការមកដល់នៃរថយន្តប្រភេទ Toyota Hilux Revo Rally ២០២២ នេះ និង មកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ រួមជាមួយនិង អប់សិន ដ៏ពិសេសមួយចំនួនលើសម៉ូឌែលឆ្នាំ ២០២១ ផងដែរ។

តោះមកចូលមើលពីចំណុចថ្មីៗ ចុងក្រោយរបស់រថយន្ត Hilux Revo Rocco ២០២២ នេះ ដោយទស្សនាវីដេអូខាងក្រោម៖

សម្រាប់ Hilux Revo Rally ២០២២ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503 ៕

https://s9.kh1.co/__image/w=650,h=434,q=100/4e/4ec67cddae41ae2cc7e8c5e01edb4fdaf45eb245.jpeg
https://s9.kh1.co/__image/w=600,h=300,q=100/8a/8a85e06f179d8128cfbfc3d887e13b44f2ae1b32.jpeg
https://s9.kh1.co/__image/w=650,h=465,q=100/bf/bf120f3e9102d15397c0c72bc141e1043c2971a1.jpeg
https://s9.kh1.co/__image/w=650,h=465,q=100/d6/d6164bc185b8d72d299534e1e02333be84e22232.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/a3/a32bbed219a807be1b97fd063a59c48981305fa4.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/e9/e991e4591ba097884087183a6b2004977130e949.jpeg
Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង