ចាប់បើកហើយ! ហាងលក់ទំនិញ 7-Eleven សាខាដំបូងគេបង្អស់នៅកម្ពុជា ចូលរួមចំណែកលើកកម្ពស់បរិស្ថាន និងគាំទ្រដល់សហគមន៍ និងសង្គម ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្ម មានគុណភាពតាមកម្រិតស្តង់ដារ!

//s9.kh1.co/90/90e7712ccc6372c9d102713e8391ae550f84d7bd.jpg
សង្គម

 ៣១-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបើកដំណើរការជាផ្លូវការហើយ។ នេះគឺជាជំហានមួយដ៏មានសារៈសំខាន់របស់ ស៊ីភី អល ​ ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងតំបន់អាស៊ាន និងបានបង្ហាញពីភាពរឹងមាំនៃការផ្តល់ជូនសេវាកម្មពីប្រទេសថៃ ជូនដល់អតិថិជនកម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើអាជីវកម្ម ព្រមជាមួយនឹងការបង្កើតគុណតម្លៃដល់សង្គម ស្របតាមចក្ខុវិស័យ « ការផ្តល់ជូន និងការចែករំលែកឱកាស »។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបើកដំណើរការជាផ្លូវការហើយ។ នេះគឺជាជំហានមួយដ៏មានសារៈសំខាន់របស់ ស៊ីភី អល ​ ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងតំបន់អាស៊ាន និងបានបង្ហាញពីភាពរឹងមាំនៃការផ្តល់ជូនសេវាកម្មពីប្រទេសថៃ ជូនដល់អតិថិជនកម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើអាជីវកម្ម ព្រមជាមួយនឹងការបង្កើតគុណតម្លៃដល់សង្គម ស្របតាមចក្ខុវិស័យ « ការផ្តល់ជូន និងការចែករំលែកឱកាស »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

លោក ឆោមរុំ ជិនឆៃ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីភី អល ខេមបូឌា បានមានប្រសាសន៍ថា៖

យោងតាមក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធ មិនផ្ទាល់មួយរបស់ ស៊ីភី អល បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ 

ថ្មីៗកន្លងទៅនេះ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ហាងលក់ទំនិញ 7-Eleven សាខាទី១នៅកម្ពុជា បានបើកបម្រើសេវាកម្មជូនជាផ្លូវការហើយ ។ សាខាជ្រោយចង្វារ ដែលជាសាខាដំបូងបង្អស់ ស្ថិតក្នុងរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកសម្ពោធក្នុងលក្ខណៈយ៉ាងសាមញ្ញ។

ពិធីបើកសម្ពោធនេះបានរៀបចំឡើង ស្របតាមតាមស្ថានការណ៍នាពេលបច្ចុប្បន្ន នៅពេលព្រឹក វេលាម៉ោង ០៩:១៩ នាទី ដោយមានការចូលរួមក្រោមអធិបតីភាពលោកជំទាវ តោ ពិឡា ទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, លោក ជីរ៉ាវុឌ្ឍ សុវណ្ណាអាត កុងស៊ុលផ្នែកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ស៊ុផាឆៃ វើរ៉ាភូឈុង អនុប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ ។

ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

លោក ឆោមរុំ មានប្រសាសន៍បន្តថា៖

«ការបើកសម្ពោធសាខាដំបូងគេបង្អស់ នៃហាងលក់ទំនិញ 7-Eleven នៅកម្ពុជានៅថ្ងៃនេះជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងរវាងរាជរដ្ឋាភិបាល ក៏ដូចជារវាងប្រជាជនផងដែរ។ ជាមួយគ្នានេះ នេះជាចំណុចចាប់ផ្តើមនៃ ស៊ីភី អល ហ្រ្គុប ក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណភាពជីវិតរបស់ប្រជាជនកម្ពុជា ដោយការផ្តល់ជូននូវផលិតផល និងសេវាកម្ម ដែលមានគុណភាព។»

ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ក៏មានគម្រោងផងដែរ នឹងបើកឱ្យដំណើរការ សាខាហាងលក់ទំនិញ 7-Eleven នៅក្នុងតំបន់មួយចំនួនទៀត ដើម្បីបំពេញ តាមតម្រូវការសមស្រប និងបរិស្ថានដែលមានការប្រែប្រួលជានិច្ច ។ ជាមូលដ្ឋាន សាខាជ្រោយចង្វារ ផ្តល់ជូននូវផលិតផលមានគុណភាព ជាង 2,000 មុខ រាប់បញ្ចូលទាំងភេសជ្ជៈម៉ីនុយពិសេសប្រចាំហាង គឺទឹកកកព្រិល ស្លឺបភី ក៏ដូចជាភេសជ្ជៈឆុងថ្មីៗ ក្រោមស្លាកសញ្ញា អល កាហ្វេ ជាជម្រើសជូនដល់អតិថិជនផងដែរ ។ 

ក្នុងពេលអនាគត នឹងមានការអប់រំ ព្រមទាំងការអភិវឌ្ឍផលិតផល ដើម្បីបំពេញតាមឥរិយាបទរបស់អតិថិជន និងដើម្បីទទួលបានការពេញនិយមពីប្រជាជនកម្ពុជា ដោយតែងតែផ្តល់ជូននូវការពេញចិត្តខ្ពស់បំផុតជូនដល់អតិថិជន៕

ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ពិធីបើកដំណើរការជាផ្លូវការហាង 7-Eleven ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T