តើក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា នឹងត្រៀមខ្លួននាំយកនូវរថយន្ត TOYOTA RAIZE ២០២២ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ? - Khmerload

តើក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា នឹងត្រៀមខ្លួននាំយកនូវរថយន្ត TOYOTA RAIZE ២០២២ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ?

https://s9.kh1.co/60/607acb612bf39053e8f3c11c21ef1ec981141bc4.jpg
បច្ចេកវិទ្យា
 25-Aug-2021 2pm · 3 months ago

បន្ទាប់ពីមានការកែសម្រួលពន្ធនាំចូលទៅលើរថយន្ត SUV លក្ខណៈគ្រួសារ យើងឃើញថា មានការទិញនូវរថយន្ត SUV កើនឡើងគួរអោយកាត់សម្គាល់

ភ្នំពេញ៖ បន្ទាប់ពីមានការកែសម្រួលពន្ធនាំចូលទៅលើរថយន្ត SUV លក្ខណៈគ្រួសារ យើងឃើញថា មានការទិញនូវរថយន្ត SUV កើនឡើងគួរអោយកាត់សម្គាល់ ។ ដោយឡែករថយន្តរបស់ តូយ៉ូតា ក៏មាននូវរថយន្តប្រភេទ SUV ខ្នាតតូចមួយដែរ ។ រថយន្តនោះ ត្រូវបានស្គាល់ថាជា TOYOTA RAIZE ដែលត្រូវបានស្គាល់ថា ជារថយន្តលក់ដាច់បំផុត នៅប្រទេស ជប៉ុន កាលពីឆ្នាំ ២០១៩ ក្រោយពីរថយន្តនេះ បានណែនាំ
អោយអតិថិជនស្គាល់នាពេលនោះ ។

រថយន្តប្រភេទSUV តូចច្រឡឹង ដែលពោរពេញទៅដោយការរចនា ដើរទាន់សម័យការពេញនិយមរបស់យុវវ័យ និង ក្រុមគ្រួសារខ្នាតតូច មួយនេះ ត្រូវបានល្បីល្បាញទៅលើ បច្ចេកវិទ្យា និង រូបរាងស្រស់ស្អាតរបស់ខ្លួន រហូតដល់មានការ កក់ កម្ម៉ង់ និង ទិញ រហូតដល់មានចំនួនច្រើនលើសលប់ នៅក្នុងតំបន់អាស៊ី ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/c0/c06c2c5a03c64f15bbdad660554cdc699945556c.jpg
TOYOTA RAIZE 

ក្នុងហេតុផលនេះ ទើបធ្វើអោយ ខាងសារព័ត៌មានខ្មែរឡូត ចង់ដឹងថា តើក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា នឹងត្រៀមខ្លួននាំយកនៅរថយន្តមួយនេះ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ ? ជាហេតុនេះ ទើបធ្វើអោយយើងបានធ្វើការទាក់ទងទៅកាន់ ក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា ផ្ទាល់ចំពោះចំណោតខាងលើនេះ ។

ក្រុមហ៊ុន តូយ៉ូតា ខេមប៊ូឌា បានផ្តល់ចម្លើយសម្រាប់ដោះនូវចម្ងល់នេះថា “ក្រុមហ៊ុន នឹងមានគម្រោងនាំយកនូវរថយន្ត SUV ខ្នាតតូចនេះ មកកម្ពុជា សម្រាប់អោយប្រជាជនបានប្រើប្រាស់ផងដែរ ដោយយោងលើតម្លៃ នឹងការរចនាដែលដើរទាន់សម័យកាលនេះ” ។

ងាកមកមើលចំនុចសំខាន់ៗនៃ រថយន្តដ៏តូចច្រឡឹងមាន តាមរយៈបណ្ដាញសង្គម យូធូប ខាងក្រោម៖

TOYOTA RAIZE 

ខាងក្រោមនេះគឺជាពត៌មានត្រួសៗ ដែលសារពត៌មានយើងធ្វើការសង្ខេបពី TOYOTA RAIZE ដែលកំពុងដាក់លក់នៅតាមបណ្ដាលប្រទេសនានា ៖

https://s9.kh1.co/__image/w=650,h=366,q=100/70/706c1bae06202e5420c4b1827adcf437dc080ebf.jpg
TOYOTA RAIZE 

រថយន្ត TOYOTA RAIZE ធ្វើឡើងដោយ Daihatsu New Global Architecture (DNGA) ដែលមានបណ្តោយ ៤,០៣០ ម.​ម ទទឹងរថយន្ត ១,៧១០ ម.ម កម្ពស់ ១,៦៣៥ ម.ម គម្លាតកង់មុខក្រោយ ២,៥២៥ ម.ម និងកំពស់ពីដី ២០០ ម.ម ។

https://s9.kh1.co/__image/w=650,h=366,q=100/43/43e09b879c0352a45afb4e26b07fe4cb357dd5f3.jpg
TOYOTA RAIZE 

ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ព្រមនឹង អប់សិនប្រចាំនោះគឺ កុងទ័រ TFT បែប LCD ទំហំ ៧ អ៊ីង ម៉ាញ៉េ Touch Screen  ទំហំ ៨ អ៊ីង ដែលមានភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ក្នុងនោះដែរក៏មាន អប់សិន បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិថែមទៀតផង ។

កម្លាំងម៉ាស៊ីន ១.០L Turbo Charger ប្រ័ពន្ធប្រាំងជំនួយពេលឡើងចំណោត HAC (HILL-START ASSIST CONTROL) កាម៉េរាជំនួយពេលថយក្រោយ Back Monitor ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist ប្រព័ន្ធ Smart Key ប្រព័ន្ធជំនួយការចូលចត Parking Assist និង ពោងសុវត្ថិភាព
ចំនួន 8  ។

https://s9.kh1.co/__image/w=650,h=366,q=100/45/454b19eab2eaf059223b383ccc7508222d44cddf.jpg
TOYOTA RAIZE 

សម្រាប់ព័ត៌មានថ្មីចុងក្រោយពាក់ព័ន្ធនៃរថយន្តនេះ អតិថិជនអាចចូលកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram

Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង